អ្នកវិទ្យាសាស្រ្តនៅអាមេរិកលែងចិញ្ចឹមត្រី សាលមុននៅក្នុងសមុទ្រហើយ! ពួកគាត់យកកោសិកាវាមកផលិតជាសាច់ត្រីសប្បនិម្មិតវិញ
Raty Oun
APRIL 13 2022
ស្ទីម - STEAM
104 views
1 min read

រាល់ដងយើងធ្លាប់តែឃើញត្រីសាលមុនដែលគេនេសាទមកពីសមុទ្រដើម្បីយកមកបរិភោគ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវឃើញបច្ចេកវិទ្យាថ្មីមួយគឺការយកកោសិការត្រីមកផ្សាំនៅក្នុងបន្ទប់ពិសោធន៍ក្លាយទៅជា ត្រីសប្បនិម្មិតដ៏ឆ្ងាញ់ពិសារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Insider។

ប្រភពដដែលបានបន្តថា ដោយសារចំនួនការកកើតរបស់ត្រីប្រភេទនេះកំពុងតែធ្លាក់ចុះនៅក្នុងប្រទេសអាមេរិក ណមួយអ្នកវិទ្យាសាស្រ្តចង់ឲ្យអ្នកបរិភោគបានទទួលយករសជាតិថ្មីនៃត្រីដែល មានប្រភពផ្សេងក្រៅពីសមុទ្រ។ 

ពាក់ព័ន្ធនិងការដំណើរការនៃការផលិតនេះ លោក Justin Kolbeck និង Aryé Elfenbein ដែលជាអ្នកជំនាញខាងស្រាវជ្រាវកោសិការសត្វ​​ ហើយក៏ជាស្ថាបនិកត្រីសប្បនិម្មិតនេះ បានលើកឡើងថា ការបន្តពូជរបស់ផលិតសាច់សត្វដែលយើងបរិភោគមិនចាំបាច់តែចេញមកពីកសិដ្ឋាន ឬសមុទ្រនោះទេ វិទ្យាសាស្រ្តក៏អាចផលិតសាច់ទាំងនោះបានដែរ។

វិធីដែលគាត់ផ្សំកោសិការនោះគឺ មុនដំបូងគាត់យកតែកោសិការរបស់ត្រីសាលមុន ២ប្រភេទខុសគ្នាទៅដាក់ក្នុងប្រអប់ពិសោធន៍ដែលមានកម្រឹត PH សីតុណ្ហភាព និង ខ្យល់អុកសុីសែនគ្រប់គ្រាន់ដើម្បីឲវាបន្តពូជ រយះពេល ៤ទៅ៦ សប្តាហ៍ក្រោយ កោសោការនោះនិងក្លាយទៅជាសាច់ត្រីសាលមុនដែលអាចញាំបាន ខណៈដែលការចិញ្ចឹមត្រីមែនទែន ចំណាយពេលរហូតទៅដល់ 3 ឆ្នាំ។

ដោយឡែក ការផលិតត្រីសប្បនិម្មិតនេះក៏មានបញ្ហាខ្លះដែលគឺ អ្នកបរិគោគភាគច្រើនមានបញ្ហាទៅនិងរសជាតិ មួយទៀត ការលក់ត្រីសប្បនិម្មិតនេះខុសច្បាប់នៅឡើយក្នុងប្រទេសអាមេរិក។

គូសបញ្ជាក់ថា ត្រីសប្បនិម្មិតនេះវាអាចនិងជំនួសត្រីមែនទែននៅលើពិភពលោក បូករួមទាំងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗ លើកលែងងែប្រទេស សាំងហ្គាពួ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia