មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" រៀបចំកម្មវិធី «ថ្ងៃបទបង្ហាញបញ្ច្រាស» នៃកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី ៤
Navasiri Morm
AUGUST 30 2024
អាជីវកម្ម 4.0
128 views
3 mins read

នាថ្ងៃ សុក្រ ទី ៣០ ខែ សីហា ឆ្នាំ ២០២៤, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានរៀបចំ «ថ្ងៃបទបង្ហាញបញ្ច្រាស» ក្នុងគោលបំណងដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" និង មានការចូលរួមពីសំណាក់ លោក Han Peng Kwan ដែលជាហេរញ្ញិកសមាគមធនាគារនៅកម្ពុជា និង អគ្គនាយកធនាគារ វីង, កញ្ញា Chin Aster  ដែលជាប្រធានផ្នែកទំនាក់ទំនងសារធារណៈសហគ្រិនខ្មែរ, តំណាងដៃគូពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។ 

ឯកឧត្តមបណ្ឌិត តាំង ងួនលី បានថ្លែងក្នុងសុន្ទរកថាបើកកម្មវិធីដែរថា ដោយផ្អែកលើគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, បច្ចេក-វិទ្យាហិរញ្ញវត្ថុបានកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព និង លើកស្ទួយការបំផុសនូវរចនាសម្ព័ន្ធដ៏ប្រសើរមួយសម្រាប់វិស័យហិរញ្ញវត្ថុ។ ដូច្នេះដើម្បីរួមចំណែកលើកស្ទួយបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា, កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៤ ត្រូវបានរចនាឡើងដើម្បីជំរុញឱ្យមានការរួមសហការ, បង្កើនជំនាញ និង លើកស្ទួយនូវការអភិវឌ្ឍផ្សេងៗនៅក្នុងទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។Photo 9 2024 08 31 04 54 11កម្មវិធីនវានុវត្តន៍បញ្រ្ចាស រដូវកាលទី ៤ គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលត្រូវបានរៀចំឡើងដោយផ្ដោតលើប្រធានបទបច្ចេកវិទ្យាហិរញ្ញវត្ថុជាចំបង ​ដោយក្នុងនោះស្ថាប័នធំៗ ឬ អ្នកដឹកនាំនៃឧស្សាហកម្ម ធ្វើការចែករំលែកអំពីបញ្ហាប្រឈមរបស់ខ្លួន​ដើម្បីឱ្យធុរកិច្ចថ្មីស្វែងរក និង អភិវឌ្ឍនូវសេវាកម្ម ឬ ផលិតផលណាមួយ ដែលអាចក្លាយជាដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាំងនោះ។ លោកអ្នកអាចធ្វើការដាក់ពាក្យចូលរួមកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៤ តាមរយៈ៖ https://ri.techostartup.center/ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៤។ បេក្ខជនដែលមានសិទ្ធិចូលរួមកម្មវិធីនេះបាន អាចជាក្រុមធុរកិច្ចថ្មី, អ្នកអភិវឌ្ឍកម្មវិធី, ឬ នវានុវត្តជន ដែលបានចងក្រងជាក្រុមស្រាប់​ ហើយតម្រូវឱ្យសមាជិកចាប់ពី ៣ នាក់ឡើងទៅ ហើយក្នុងករណីដែលមានធុរកិច្ចថ្មីដែលបានចូលក្នុងទីផ្សាររួច ធុរកិច្ចថ្មីនោះត្រូវមានអាយុមិនលើសពី ឆ្នាំ។Photo 10 2024 08 31 04 54 11


បេក្ខជនក្នុងកម្មវិធីនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ១) ការបណ្ដុះបណ្ដាល និង ការតម្រង់ទិសពីអ្នកជំនាញ, ២) ការបង្កើតបណ្ដាញទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធ ផ្សេងៗ, ៣) ការិយាល័យធ្វើការរួមគ្នា និង ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាកល្បងការទូទាត់ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ, ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា, ៤) ឱកាសទទួលបានឥណទានពពក ដើម្បីប្រើប្រាស់សេវាកម្ម AWS ដែលមានតម្លៃស្មើនឹង ៥ ពាន់ដុល្លារ, ៥) ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង ៦) ការទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុនសរុប ១២៨ លានរៀលទៀតផង។
គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី ៤ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ", ដោយមានការសហការរៀបចំកម្មវិធីដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង សហគ្រិនខ្មែរ រួមទាំង អ្នកឧបត្ថម្ភកម្មវិធីធំ៖ ធនាគារ វីង និង ដៃគូផ្សព្វផ្សាយ៖ Fresh News និង Technology Cambodia


Photo 16 2024 08 31 04 54 11Photo 18 2024 08 31 04 54 11Photo 17 2024 08 31 04 54 11Photo 11 2024 08 31 04 54 11Photo 7 2024 08 31 04 54 11Reverse InnovationPhoto 14 2024 08 31 04 54 11Photo 20 2024 08 31 04 54 11Photo 8 2024 08 31 04 54 11Photo 24 2024 08 31 04 54 11

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia