ឡូយណាស់! សហគ្រិនបច្ចេកវិទ្យារូបនេះ បង្កើតផ្លែតហ្វម AI ថ្មី អាចឆ្លងឆ្លើយគ្រប់សំណួរជាភាសាខ្មែរបាន
Navasiri Morm
APRIL 10 2023
ឌីជីថល
2 K views
2 mins read

ចូលដល់ឆ្នាំ២០២៣ បច្ចេកវិទ្យា AI បានក្លាយជាប្រធានបទក្ដៅ ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកលើកយកមកជជែក ជាពិសេសគឺ ChatGPT ដែលជាបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន OpenAI ដែលមានភាពឆ្លាតវ័យអាចឆ្លើយបានស្ទើតែគ្រប់សំណួរលើលោក ពោលគឺបច្ចេកវិទ្យា AI ថ្មីនេះ អាចជួយមនុស្សក្នុងការធ្វើកិច្ចការងារជាច្រើន។

ដោយសារតែមើលឃើញពីសក្ដានុពលរបស់បច្ចេកវិទ្យា AI លោក ឡាយ គីរី ស្ថាបនិកក្រុមហ៊ុន GlobeSo បានធ្វើការបង្កើតនូវផ្លែតហ្វម AI មួយមានឈ្មោះថា Rean (KhmerAI) ដោយប្រើ API របស់ក្រុមហ៊ុន OpenAI ដើម្បីឱ្យប្រជាជនខ្មែរប្រើប្រាស់ ខណៈបច្ចុប្បន្ននេះបច្ចេកវិទ្យា AI ទាំងអស់គឺប្រើប្រាស់បានតែភាសាអង់គ្លេស មិនអាចប្រើជាខេមរភាសាបាននៅឡើយ។

60

នៅក្នុងបទសម្ភាសន៍ជាមួយ Technology Cambodia លោក ឡាយ គីរី បានឱ្យដឹងថា​ មូលហេតុដែលលោកបង្កើតកម្មវិធី AI នេះគឺដោយសារតែលោក ចង់ឱ្យប្រជាជនខ្មែរ បានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ តាមទាន់ពិភពលោក។ បន្ថែមពីនេះទៀត សម្រាប់ផ្លែតហ្វម Rean (KhmerAI) ដែលលោកបង្កើតឡើងមួយនេះ ក៏ត្រូវបានបង្កើតឡើងដើម្បីរួមចំណែកជួយដល់វិស័យអប់រំផងដែរ។

លោក ឡាយ គីរី បានឱ្យដឹងទៀតថា នៅលើផ្លែមហ្វម Rean (KhmerAI) មានមុខងារ AI ឆ្លាតវៃជាច្រើនដូចជា ជាភាសាខ្មែរ មុខងារបង្កើតរូបភាពច្នៃប្រឌិតដោយ AI បកប្រែភាសា មុខងារអានសៀវភៅ និងមុខងារឆ្លើយឆ្លងជាមួយ AI ដែលអាចឆ្លើយឆ្លងបានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។

66

លោក ឡាយ គីរី បានសង្កត់ធ្ងន់ថា ក្នុងពេលឆាប់ៗខាងមុខលោកនឹងបញ្ចូលបន្ថែមនូវមុខងារ AI ឆ្លាតវៃជាច្រើនទៀត ឱ្យប្រជាជនខ្មែរបានប្រើប្រាស់ ដូចជាមុខងារបកប្រែភាសាជាដើម។ បន្ថែមពីនេះទៀត លោកក៏ចង់ឃើញផ្លែ Rean (KhmerAI) ក្លាយជាផ្លែតហ្វម AI ខ្មែរ ដែលប្រៀបដូចជាជាឃ្លាំងចំណេះដឹងមួយសម្រាប់ប្រជាជនខ្មែរ និងបរទេសដែលចង់ធ្វើការសិក្សាពីប្រទេសកម្ពុជា។

ចុចលីងនេះដើម្បីចូលប្រើ Rean (KhmerAI) ដោយឥតគិតថ្លៃ៖ https://khmer-ai.cloudnet.com.kh

Download នៅក្នុង Playstore: https://play.google.com/store/apps/details?id=com.gptkh.gptkh

ចូល Telegram Rean (KhmerAI): https://t.me/reanapp

 

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia