តម្លៃពិសេសត្រឹមតែ 89$ ស្មាតហ្វូនស្តេចគុណភាព realme Note 50 ស៊េរីថ្មី ឡានកិនក៏មិនបែកហើយមិនជ្រាបទឹក រូបរាងស្អាតលេចធ្លោបំផុត
Makara Rin
FEBRUARY 24 2024
PR
173 views
4 mins read

នាថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2024 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាប្រេនស្មាតហ្វូនល្បីខ្លាំងលើពិភពលោក បានរៀបចំកម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីបំផុត គឺ realme Note 50 ដែលជាស្តេចគុណភាពថ្មី  ក្នុងតម្លៃពិសេសនឹកស្មានមិនដល់គឺ តម្លៃ​ 89$  ចំពោះ Ram (4GB+4GB/64GB) និង តម្លៃ​ 99$ ចំពោះ Ram (4GB+4GB/128GB) កម្មវិធីនេះបានរៀបចំឡើងយ៉ាងអធិកអធម្មនៅសណ្ឋាគារលំដាប់ផ្កាយ៥ សុខា ដោយមានការអញ្ជើញចូលរួមពីសំណាក់ដៃគូហាងទូរស័ព្ទ realme ទូទាំងប្រទេសផងដែរ។ 

Photo 2024 02 24 19 07 54

Photo 2024 02 24 19 08 08

Photo 2024 02 24 19 08 15

Photo 2024 02 24 19 08 18

លោក Allen Choi  ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme នៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថា                        «ស្មាតហ្វូនស្តេចគុណភាព realme Note 50 ជាជំហានដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុន realme ក្នុងការនាំមកនូវស្មាតហ្វូនស្តេចគុណភាពដែលមានតម្លៃក្រោម 100$ ជូនដល់អតិថិជនទាំងអស់ ស្របនឹងពាក្យស្លោកថ្មីថា Make it real ដែលសំដៅដល់ការធ្វើឱ្យក្តីស្រមៃអតិថិជនក្លាយជាការពិត! realme Note 50 បានបង្ហាញខ្លួនក្នុងទីផ្សារក្នុងនាមជាស្តេចគុណភាព មានភាពធន់រឹងមាំខ្លាំងសូម្បីឡានកិនក៏មិនបែក ហើយមានប្រព័ន្ធ IP54 ការពារពីការជ្រាបទឹក ថែមទាំងម៉ាស៊ីនធានាដំណើរការល្អរហូតដល់ 48 ខែ»។  

Photo 2024 02 24 19 08 21

ភាពជឿជាក់លើគុណភាពទុកចិត្តបំផុត 

គោលការណ៍ក្នុងការផលិត realme Note 50 គឺជាការប្តេជ្ញាចិត្តចំពោះភាពជឿជាក់និងយូរអង្វែង។       បច្ចេកវិទ្យាការពារជំរាបទឹកនិងធូលី IP54 អាចជួយការពារការជ្រាបទឹក ខណៈដែលគម្របកញ្ចក់ការពារមានកម្លាំងរឹងមាំខ្ពស់ និងរចនាសម្ព័ន្ធអាលុយមីញ៉ូមខាងក្នុងអាចការពារបានល្អបំផុតចំពោះការធ្លាក់ឬកិន បើប្រៀបធៀបនឹងស្មាតហ្វូនតម្លៃប្រហែលគ្នា។ ជាមួយនឹងការយកចិត្តទុកដាក់ពីក្រុមស្រាវជ្រាវនិងអភិវឌ្ឍរបស់ realme អ្នកប្រើប្រាស់អាចទន្ទឹងរង់ចាំបទពិសោធន៍ម៉ាស៊ីនដំណើរការយ៉ាងរលូនរហូតដល់ 48 ខែ។ លើស​ពី​នេះ​ទៅ​ទៀត វា​កាន់ថ្មបានយូរដូចស្មាតហ្វូន​កម្រិត​កំពូល។ ថ្មបន្ទាប់ពីសាកចុះឡើងរហូតដល់ 1200ដង នៅតែរក្សាបានគុណភាពល្អនៃសមត្ថភាពថ្ម។ តាមការគណនា​ដោយ​ផ្អែកលើការសាក​មួយដង​ក្នុង​មួយ​ថ្ងៃ ស្មាតហ្វូននេះអាចឲ្យយើង​ប្រើ​ដោយ​ទំនុកចិត្ត​ក្នុង​រយៈ​ពេល​បី​ឆ្នាំ។ 

Photo 2024 02 24 19 08 25

សមត្ថភាពជើងឯក MVP នៃស្មាតហ្វូនកម្រិតថវិកា  
realme Note 50 ត្រូវបានបំពាក់ដោយបន្ទះឈីបខ្លាំង Octa-core UNISOC T612 ដែលមានពិន្ទុគោល AnTuTu 245,343 ធ្វើឱ្យមានលក្ខណៈខុសពីគូប្រកួតប្រជែង ជាមួយនឹងដំណើរការហ្គេមល្អជាង និងល្បឿនដំណើរការកម្មវិធីលឿនជាង។ ភ្ជាប់ជាមួយ RAM បន្ថែមសរុបទំហំ 8GB(4+4GB) និង ROM ដល់ទៅ 128GB និងអាចបន្ថែមទំហំផ្ទុករហូតដល់ 2TB នោះ realme Note 50 ធានាបាននូវការប្រើប្រាស់ប្រចាំថ្ងៃនិងទំហំផ្ទុកដ៏សម្បូរបែប។ ដំណើរការឈានមុខគេ ដែលអមជាមួយនឹងថាមពលថ្មធំ 5000mAh អនុញ្ញាតឱ្យចាក់តន្ត្រីបន្តរហូតដល់ 106 ម៉ោង ផ្តល់នូវការធានាការប្រើប្រាស់យូរអង្វែង៕ 

Photo 2024 02 24 19 08 32

បទពិសោធន៍ផ្តាច់មុខនៅក្នុងការរចនាភ្លឺរលោងចែងចាំងស្អាតទាន់សម័យ 

ការរចនាគម្របខាងក្រោយពីរពណ៌និងគែមជ្រុងទាន់សម័យ ហើយមានជម្រើសពណ៌ខៀវ និងពណ៌ខ្មៅ realme Note 50 ធ្វើឱ្យមានតុល្យភាពរវាងភាពរឹងមាំនិងភាពសាមញ្ញតែទាន់សម័យ។ ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 7.99mm វាមានតួខ្លួនស្ដើងបំផុតក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃប្រហែលគ្នា និងមានទម្ងន់ស្រាល 186g ដែលធ្វើឱ្យងាយស្រួលកាន់ក្នុងប្រអប់ដៃរបស់អ្នក។  

អេក្រង់លំដាប់កំពូលនៅក្នុងស្មាតហ្វូនកម្រិតថវិកា 
realme Note 50 បំពាក់អេក្រង់លាតពេញទំហំ 6.74 អ៊ីញ ជាមួយនឹងសមាមាត្រអេក្រង់ធៀបនឹងតួខ្លួន 90.3% ។ វាមានកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 560 nits សម្រាប់ការមើលឃើញច្បាស់នៅក្រោមពន្លឺថ្ងៃ។ កាន់តែប្រសើរឡើងជាមួយនឹងល្បឿនអេក្រង់រលូន 90Hz និងកម្រិតពណ៌ច្បាស់ ធានាការផ្តល់បទពិសោធន៍ដែលមើលឃើញដិតច្បាស់ និងរស់រវើក។ 

Screenshot 2024 02 24 at 7.26.53 in the Evening

ប្រើស្មាតហ្វូនរបស់អ្នកដោយភាពងាយស្រួលនិងផាសុកភាព 
Mini Capsule ដែលត្រូវបានរចនាថ្មី ជាពិសេសសម្រាប់ Note 50 គឺជាការរំលេចភាពច្នៃប្រឌិតដ៏សំខាន់ ធ្វើឱ្យការបង្ហាញ ការប្រើប្រាស់ទិន្នន័យ ស្ថានភាពសាកថ្ម និងការរាប់ជំហានកាន់តែច្បាស់ និងនាំមកនូវព័ត៌មានសំខាន់ៗដោយផ្ទាល់ដល់ការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់។ realme Note 50 មានសេវាខ្លាំងផងដែរ ជាមួយនឹងការរចនាអង់តែនដ៏ឆ្លាតវៃនៅផ្នែកខាងលើ និងខាងក្រោម ដែលធានាបាននូវការតភ្ជាប់ខ្លាំង និងមានស្ថេរភាពគ្រប់ពេលវេលា។ លើស​ពី​នេះ​ទៅ​ទៀត វា​មានស្កេន​ក្រយៅ​ដៃ​ចំហៀង​សម្រាប់​ការ​ដោះ​សោ​ងាយស្រួល និង​រហ័ស។ 

Photo 2024 02 24 19 08 28

តម្លៃ និងការដាក់លក់លើទីផ្សារ realme Note 50 ប្រកាសចេញលក់នៅកម្ពុជាជាមួយ 2 ជម្រើស ជាមួយការប្រកាសតម្លៃជាផ្លូវការនៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ​2024 ពិតជាពិសេសនឹកស្មានមិនដល់គឺតម្លៃ 89$ ចំពោះទំហំ (4GB+4GB/64GB) និងតម្លៃ 99$ ចំពោះទំហំ (4GB+4GB/128GB) តែប៉ុណ្ណោះ 

Photo 2024 02 24 19 08 35

Photo 2024 02 24 19 08 42

Photo 2024 02 24 19 08 39

អំពីក្រុមហ៊ុន realme  

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេស     ទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com  

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia