Google ធ្លាប់តែឃើញចេញវីដេអូឌឺដាក់ Apple ឥឡូវស្រាប់តែចេញរាងទូរស័ព្ទថ្មីមក ចង់ស្រដៀង iPhone
Makara Rin
JULY 26 2024
អេឡិចត្រូនិក
761 views
1 min read

អ្នកទាំងអស់គ្នាប្រហែលធ្លាប់ដឹងរួចមកហើយថា Google តែងតែចេញវីដេអូពាណិជ្ជកម្មឌឺដង ផ្លែផ្កាដាក់ Apple ដោយយកមុខងារដែល iPhone អត់មានទៅប្រៀបធៀបគ្នាជាមួយនឹង Pixel ហើយវីដេអូទាំងអស់នោះមិនមែនចេញមួយហើយដាច់ទេគឺចេញជាស៊េរីតែម្តង។

Screenshot2024 01 25114251 1280x720យ៉ាងណាមិញ​ ឃើញ Google ឌឺគេចុះឡើងៗស្រាប់តែចង់ឆ្លងរូបរាងតាមគេដែរ​ ដោយសារតែថ្មីនេះមានព័ត៌មានបែកធ្លាយជាច្រើនបានបង្ហាញពីរូបរាងរបស់ Google Pixel 9, Pixel 9 Pro XL ដែលត្រៀមចេញនៅក្នុងខែ​៨ ខាងមុខនេះ​ ប៉ុន្តែអ្វីដែលសំខាន់​ Google ផ្ទាល់ក៏បានបញ្ចេញវីដេអូបង្ហាញពីរូបរាងឲ្យយើងឃើញមុនដោយខ្លួនឯងផងដែរ​។

Pixel 9 Pro Xl Tiktok Leak 

លើសពីនេះទៅទៀត បើមើលទៅលើរូបរាងរបស់វាគឺខុសដាច់ឆ្ងាយពី Pixel 8 Series​ ជំនាន់មុនមែនទែន​ ដោយសារតែគែមរបស់វាគឺទៅជាជ្រុងអស់ហើយ លែងកោងមូលទៀតហើយ​ ទាំងខាងលើនិងខាងក្រោម ​ចំពោះបន្ទះកាមេរ៉ាដែលគេបិតវានៅពីក្រោយវិញ​ក៏មើលទៅលែងជាប់គ្នាពីឆ្វេងដល់ខាងស្តាំដូចមុនហើយពោលគឺ គេជាសាច់វាសងខាងក្រឡឹងវាឲ្យកោងមើលទៅដូចលៀនចេញមកក្រៅ ស្រដៀងគ្នាជាមួយនឹង Pixel Fold ដែរ។

ចំពោះ Pixel 9 Pro XL គេដាក់កាមេរ៉ា3គ្រាប់ ហើយសម្រាប់​ Pixel 9 គឺមាន 2 គ្រាប់ លើសពីនេះទៅទៀត ក៏មានដំណឹងថា Google អាចនឹងធ្វើការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ Under Display fingerprint Sensor ទៅជា Ultrasonic Fingerprint Sensor វិញ ដែលមានន័យថាវាដំណើរការលឿនជាងមុនគ្រាន់តែប៉ះទៅៗតែម្តងពេលដែលយើងស្កេនមិនចាំបាច់សង្កត់ទេ​។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia