ប្រាប់ចំៗ សហការជាមួយ Saramonic នឹងហាងកាមេរ៉ា Leng Kheang បានរៀបកម្មវិធី "បច្ចេកទេសថត វីដេអូ និងការបង្កើតមាតិកា"
Makara Rin
JULY 22 2024
PR
3 mins read

កាលពីថ្ងៃទី 20 ខែកក្កដា កន្លងទៅនេះ ប្រាប់ចំៗ ដែលមានការដឹកនាំដោយលោក Jerry Thai បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Saramonic រួមជាមួយនឹងហាងលក់កាមេរ៉ា Leng Kheang បានរៀបចំនូវកម្មវិធី "បច្ចេកទេសថត វីដេអូ និងការបង្កើតមាតិកា" នៅទីតាំង Co Creative Corner(Fun Mall) ដើម្បីធ្វើការចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ នៃការផលិតមាតិកា តាមរយៈការប្រើប្រាស់ផលិតផលថ្មីៗ ស្របតាមតម្រូវការរបស់ការងារនីមួយៗ​ ពីសំណាក់ភ្ញៀវកិត្តិយស ដែលជាអ្នកជំនាញល្បីៗជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា។

21 4

3

កម្មវិធី "បច្ចេកទេសថត វីដេអូ និងការបង្កើតមាតិកា" គឺមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់ បងប្អូនដែលជាអ្នកចូលចិត្តទៅលើការផលិតរូបភាព និងវីដេអូ ក៏ដូចជាអ្នកដែលបានផលិតមាតិកានៅលើបណ្តាញសង្គមជាច្រើន។ បន្ទាប់ពីមានការឡើងធ្វើបទបង្ហាញពីបទពិសោធន៍នៃការផលិតមាតិកា ពីសំណាក់អ្នកជំនាញផលិតមាតិកាជាច្រើនរូបដូចជា លោក ជី សុផាត - Sophat Chy, នារីចល័តចរ - Neary Chalat Chor, Annie, Sal Tech, Solina Chan និងភ្ញៀវពិសេសដែលបានចូលរួម ដុំហ្វីល - Film Reel រួមជាមួយនឹងចាន់ឌី - Chandy រួចមក អ្នកដែលបានចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីនេះ ក៏បានសួរសំណួរទៅកាន់អ្នកជំនាញ អំពីការប្រើប្រាស់ទៅលើផលិតផលថ្មីៗ ដែលអាចសមស្របទៅនឹងការងាររបស់ខ្លួនផងដែរ​។

Ds C03463

Ds C02075

Ds C02146

Ds C02432

Ds C03023

សូមជម្រាបផងដែរថា នៅក្នុងកម្មវិធី "បច្ចេកទេសថត វីដេអូ និងការបង្កើតមាតិកា" នេះ ក៏មានការដាក់តាំងបង្ហាញនូវផលិត ផលថ្មីជាច្រើនរបស់ក្រុមហ៊ុន Saramonic ផងដែរ ហើយសម្រាប់ម៉ូដែលថ្មី ដែលមានការចាប់អារម្មណ៍នៅក្នុងឆ្នាំ​ 2024សម្រាប់បំពេញការងារផលិតសម្លេងនៅក្នុងវីដអូនោះគឺ Saramonic Blink 500 B2+។

ឧបករណ៍ថតសំឡេងឥខ្សែថ្មីនេះ មានការរចនាឡើងជាមួយនឹងរូបរាងតូច ស្រាល ហើយអាចថតចែកដាច់សំឡេងនៃកម្មវត្ថុបាន២ចូលទៅក្នុងកុំព្យូទ័រនិងកាមេរ៉ា ក៏ដូចឧបករណ៍ចល័តផ្សេងៗទៀត។ លើសពីនេះទៅទៀត Saramonic Blink 500 B2+ គឺមានមុខងារថតសំឡេងកាន់តែក្នុងទីតាំងណាមួយជាមួយនឹងប្រព័ន្ធតភ្ជាប់ឥតខ្សែបានដល់ទៅ 150 ម៉ែត្រ។

Ds C02987

Ds C03352លោកអ្នកទទួលបានឧបករណ៍បញ្ជូនឃ្លីបសំឡេងពីរ  ដោយនៅលើឧបករណ៍នីមួយៗមានរន្ធមីក្រូហ្វូនដែលភ្ជាប់មកជាមួយប្រព័ន្ធ dual-channel receiver ងាយស្រួលភ្ជាប់ទៅនឹងជើងកាមេរ៉ា ឬដោតចូលទៅក្នុងឧបករណ៍បានដោយផ្ទាល់តាមរយៈ USB-C​ និង Lightning Adaptor ដែលមានមកជាមួយ និង ឧបករណ៍ចាំបាច់ទាំងអស់ ជាពិសេគឺភ្ជាប់មកជាមួយប្រអប់សាកថ្មស្រាប់។  ហើយ Blink 500 B2+ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធកាត់បន្ថយសំឡេងកម្រិតខ្ពស់ 2-stage Active Noise Canceling ដែលអាចធ្វើការកំនត់កម្រិតសំឡេងរំខានបានតាមតម្រូវការដូចជា កម្រិត High និង Low Sound ជាដើម។

Ds C03399 ចំនុចពិសេសមួយទៀតរបស់ Blink 500 B2+ គឺមានថ្មកាន់ប្រើបានយូរដោយក្នុងនោះនៅលើឧបករណ៍បញ្ចូនសំឡេង ឬ RX Transmitter មានថ្មកាន់បាន 20 ម៉ោង និងនៅលើឧបករណ៍ទទួល ឬ​ RX Transmitter មានថ្មកាន់បាន 16 ម៉ោង ដែលនេះ គឺជាថាមពលដែលកាន់បានយូរជាងឧបករណ៍ថតសំឡេងម៉ាកផ្សេង។

ជាងនេះទៅទៀត វាក៏មានប្រអប់ដែលមានថាមពលថ្មទំហំ 1,250mAh ដែលសាកភ្លើងមួយពេញម្តង គឺអាចសាកឧបករណ៍ Transmitter និង Transmitter បាន 1.6 ដង ដែលធ្វើឲ្យការប្រើប្រាស់ជាមួយ​ Saramonic Blink 500 B2+ បានរយះពេលដល់ទៅ 41.6 ម៉ោង ហើយ Transmitter និង Receiver ក៏អាចដោតសាកភ្លើងខាងក្រៅបានផងដែរដោយប្រើជាមួយនឹងឧបករណ៍សាកភ្លើងជាប្រភេទ USB-C Battery Pack   ចំពោះ RX Transmitters គឺមានទម្ងន់ស្រាលត្រឹមតែ 23 ក្រាមជាមួយថ្មទំហំ 190mAh ចំនែក RX Receiver មានទំងន់ 30 ក្រាមជាមួយថ្មទំហំ 400mAh

Ds C03556 Ds C03523

 Ds C03804

Ds C03818

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia