ថ្មីៗនេះក្នុងវីដេអូប្រកាសបង្ហាញពី មុខងារ AI ថ្មីរបស់ខ្លួននៅលើគណនី Instagram ផ្លូវការ របស់លោក Mark Zuckerberg ត្រូវបានគេប្រទះឃើញកាន់ពេញៗដៃនូវស្មាតហ្វូនកំពូលរបស់ Samsung គឺ Galaxy S24 Ultra។
នៅក្នុងវីដេអូប្រមាណជាជិត ១នាទី លោក Mark Zuckerberg ធ្វើការតេស្ដបង្ហាញពីមុខងារ Meta AI ដែលស្រដៀងគ្នាទៅនឹង ChatGPT ឬ Gemini របស់ Google ដែរនោះ គ្រាន់តែគម្រូភាសាដែលប្រើប្រាស់គឺប្រភេទ LLAMA 3.1 របស់ហ្វេសប៊ុក។
យ៉ាងណាការកាន់បង្ហាញនេះមិនមែនជាការបង្ហាញជាបែបពាណិជ្ជកម្មណាមួយជាមួយនឹងក្រុមហ៊ុន Samsung ឡើយ គ្រាន់តែកន្លងទៅគេឃើញថា Meta ធ្លាប់ធ្វើការប្រកៀកដៃគ្នាជាមួយ Samsung ដែរទៅលើមុខងារមួយចំនួន ជាពិសេសលើវិស័យ Metaverse។