បច្ចេកវិទ្យាអស្ចារ្យមកប្រមូលផ្ដុំគ្នាអស់ហើយ! កុំភ្លេចទៅដើររៀនសូត្រពីទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅកោះពេជ្រ
Sakada Techie
MARCH 23 2024
នវានុវត្តន៍
54 views
1 min read

ចាប់ពីថ្ងៃទី ២៤-២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នឹងរៀបចំនូវ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឆ្នាំ ២០២៤ នេះ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នេះនឹងប្រារព្ធឡើងក្រោមប្រធានបទ «សហគ្រាសធុនតូច និង មធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍» ក្នុងគោលដៅបំផុសចលនាឱ្យសហគ្រាសធុនតូច និង មធ្យមកម្ពុជាចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីបង្កើនផលិតផល និង ផលិតភាពរបស់ខ្លួន និង ពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤។

យោងតាមសេចក្ដីជូនដំណឹងពីសំណាក់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានឱ្យដឹងផងដែរថា ទិវាជាតិលើកនេះនឹងប្រព្រឹត្តិឡើងដោយមានកម្មវិធីសំខាន់ៗចំនួន៥ ដូចខាងក្រោម៖

១. ពិព័រណ៍បច្ចេកវិទ្យា និង គ្រឿងឧបករណ៍កម្មន្តសាល
២. ពិព័រណ៍ វិទ្យាសាស្ត្រ
៣. វេទិការពិភាក្សាស្ដីពីបច្ចេកវិទ្យា
៤. កម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ

មហាព្រឹត្តិការណ៍ជាតិដ៏ធំមួយនេះ នឹងមានការប្រមូលផ្ដុំនូវបច្ចេកវិទ្យា វាគ្មិនល្បីៗ និងអ្នកជំនាញជាច្រើន ដែលមហាជន ជាពិសេសគឺម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម គួរតែចូលរួមដើម្បីកសាងទំនាក់ទំនង និងអាចរៀនសូត្រនូវចំណេះដឹង ក៏ដូចជាព័ត៌មានជាច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យានិងបញ្ហាជាច្រើនក្នុងស្រុកទេសយើង។

កុំភ្លេចថ្ងៃទី ២៤-២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia