ដំណឹងល្អ! Move បើកឲ្យជិះកង់បីហ្វ្រី 15ដងនៅភ្នំពេញនិងសៀមរាប ដើម្បីអបអរខួប4ឆ្នាំរបស់ Move
Navasiri Morm
JULY 15 2024
PR
2 mins read

បន្ទាប់ពីឈរជើងលើទីផ្សារកម្ពុជារយះពេល 4​ ឆ្នាំមកនេះយើង​បាន​ក្លាយ​ជាសេវាកម្មកក់កា​ធ្វើដំណើរដ៏សំបូរបែប​ដែល​មាន​ការ​ទទួល​ស្គាល់​គាំទ្រដោយ​អ្នក​ប្រើ​ប្រាស់​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ដែលជាលទ្ធផលពីការប្រឹងប្រែងអភិវឌ្ឍន៍របស់យើងនិងការទុកចិត្តគាំទ្រពីអតិថិជនផងដែរ។

1200x628

ការរីកលូតលាស់​ រយៈពេលបួនឆ្នាំមកនេះមានដូចជា

នៅខែកក្កដាឆ្នាំ 2020 Move ត្រូវបានបង្កើតឡើងជាផ្លូវការ ដែលមានសេវាកម្មរថយន្ត MoveClassic  និង MovePremium ដែលជាកម្មសិទ្ធផ្ដាច់មុខរបស់ក្រុមហ៊ុន ដែលផ្តោតលើគោលគំនិតនៃ "ការធ្វើដំណើរប្រកបដោយសុវត្ថិភាព" ហើយទទួលបានការគាំទ្រ និងពេញចិត្តច្រើនពីអតិថិជន​ នៅក្នុងប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស។

នៅក្នុងខែមករា ឆ្នាំ 2021 ដោយឃើញពីសន្ទុះនៃការគាំទ្រកើនឡើងខ្លាំង Move ក៏បានពង្រីកសេវាកម្មបន្ថែមទៀតគឺរថយន្ត  ECONOMY​ ដែលមានតម្លៃទៀបសមរម្យសម្រាប់អ្នកមានកម្រិតបធ្យម និង មានការសហការណ៏ពីដៃគូបើកបរយ៉ាងច្រើនមកចុះឈ្មោះជាដៃគូបើកបរ ហើយបានសម្រួលដល់ជីវភាពពួកគាត់យ៉ាងច្រើនផងដែរ។

នៅក្នុងខែកក្កដា ឆ្នាំ 2022 យើងបានបើកដំណើរការពង្រីកទីផ្សារនៅក្រុងព្រះសីហនុដោយជោគជ័យ ដោយបានដោះស្រាយនិងសម្រួលបញ្ហាក្នុងការធ្វើដំណើរសម្រាប់អ្នកប្រើប្រាស់​​​នៅទីនោះឲកាន់តែងាយស្រួល។

នៅខែវិច្ឆិកា ឆ្នាំ 2022 Move បានក្លាយជាដៃគូផ្នែកសេវាកម្មដឹកអ្នកដំណើរផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ាន ក្រោមប្រធានបទ "ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម" និងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងដំណោះស្រាយនៃបញ្ហាសកល។

នៅខែមេសា ឆ្នាំ 2023 យើងបានក្លាយជាដៃគូធ្វើដំណើរផ្លូវការតែមួយគត់សម្រាប់ "ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32" ដែលធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវការធានាការធ្វើដំណើរដ៏រឹងមាំសម្រាប់ព្រឹត្តិការណ៍នេះ និងទទួលបានការគាំទ្រ និងការទទួលស្គាល់ជាផ្លូវកា​រផងដែរ។

នៅខែសីហា ឆ្នាំ 2023 Move បានធ្វើការកែប្រែម៉ាកយីហោពី LM CAR ទៅ Move ដើម្បីឱ្យកាន់តែប្រសើរឡើងផ្នែកសេវាកម្មដឹកអ្នកដំណើរទូលំទូលាយ ហើយគ្រោងនឹងពង្រីកទៅកាន់ទីក្រុង និងប្រទេសជាច្រើនទៀត។

នៅខែមីនា ឆ្នាំ 2024 Move បានពង្រីកទីផ្សារទៅខេត្តសៀមរាបជាផ្លូវការ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នៅទីនោះជាមួយនឹងសេវាកម្មធ្វើដំណើរប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់។

ក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ Move បានបន្តបង្កើតសេវាកម្មថ្មីៗ និងឆ្ពោះទៅមុខយ៉ាងឆាប់ រហ័សហើយរាល់ការរីកចម្រើនទាំនេះគឺមិនអាចខ្វះការគាំទ្រពីអតិថិជននិងដៃគូរបើកបរគ្រប់រូបនោះទេ។​ ហើយយើងសូមអរគុណអតិថិជនចំពោះមតិកែលម្អហើយយើងនឹងបន្តជាមួយគ្នានាពេលអនាគត។

ដើម្បីបង្ហាញពីការដឹងគុណ និងតបស្នងដល់អ្នកប្រើប្រាស់ក្នុងឱកាសគម្រប់ខួប4ឆ្នាំ របស់យើង យើងបានរៀបចំកម្មវិធីប្រារព្ធខួប4ឆ្នាំ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប ការជិះ កង់បី ឥតគិតថ្លៃពេញមួយសប្តាហ៍ 

ព័ត៌មានលម្អិតដូចខាងក្រោម៖

• ពេលវេលា៖ ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2024 ម៉ោង 00:00 - ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2024 ម៉ោង 23:59

• ទីក្រុង៖ ភ្នំពេញ សៀមរាប

• ប្រភេទយាន្តជំនិះ៖ កង់បី ឬ តុកតុក

• ប្រភេទអ្នកប្រើប្រាស់៖ អ្នកប្រើប្រាស់ថ្មីអាចរីករាយនឹងការធ្វើដំណើររហូតដល់ 15 ដង និង

អ្នកប្រើប្រាស់ចាស់ អាចរីករាយនឹងការធ្វើដំណើររហូតដល់ 7 ដងដោយឥតគិតថ្លៃរហូតដល់ 5 ដុល្លា។

• របៀបប្រើប្រាស់៖

  1. ទាញយក និងចុះឈ្មោះ Move​ by LM CAR App
  2. ចូលទៅក្នុងអែប Move ដាក់ទីតាំង រួចជ្រើសរើស កង់បី
  3. រួច ចុចចេញដំណើរ ជាកាស្រេច

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត 

ជាចុងក្រោយ Move អរគុណ​ដែល​មាន​អ្នកទាំងអស់គ្នា ហើយ​យើងបន្ត​រួម​ដំណើរ​ជាមួយ​គ្នាទៅ​ ​អនាគត​ ហើយរីករាយជាមួយការកក់ជិះកង់បីឥតគិតថ្លៃរយៈពេលមួយសប្តាហ៍។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia