ដំណឹងល្អ! T-SHOP បើកហាងថ្មីនៅផ្សារទំនើប U-MALL កំពុងតែបញ្ចុះតម្លៃលើគ្រឿងអេឡិចត្រូនិច រហូតដល់ទៅ ៥០% ឯណោះ
Navasiri Morm
AUGUST 21 2024
PR
2 mins read

បើនិយាយដល់យីហោ T-SHOP គ្រប់គ្នាប្រាកដជាបានស្គាល់ហើយថាជាយីហោហាងលក់គ្រឿងអេឡិចត្រូនិចដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលបានឈរជើងនៅក្នុងទីផ្សាររយៈពេលជាង១២ឆ្នាំមកហើយ។ ដើម្បីបំពេញតម្រូវការរបស់អតិថិជន កាលពីពេលថ្មីៗនេះ T-SHOP ទើបតែបានធ្វើការបើកសាខាថ្មីរបស់ខ្លួននៅក្នុងផ្សារទំនើប U-Mall ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៥០%  ជាមួយនឹងការចាប់រង្វាន់ឧបករណ៍គ្រឿងអេឡិចត្រូនិចរហូតដល់ទៅ២០០មុខផងដែរ។

លោក ប៊ុង ហ៊រ ដែលជានាយកប្រតិបត្តិរបស់ T-SHOP បានឲ្យដឹងថា សម្រាប់ហាង T-SHOP សាខាថ្មីដែលទើបតែបើកនៅក្នុងផ្សារទំនើប U-Mall ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហារបស់អតិថិជន ដែលបារម្ភឬជួបបញ្ហាទិញប៉ះចំគ្រឿងអេឡិចត្រូនិចដែលមិនមានគុណភាព ដូច្នេះហើយនៅ T-SHOP សាខា U-Mall នេះគឺអនុញ្ញាតឲ្យលោកអ្នកអាចធ្វើការមកតេស្ដស្តាប់ ចាប់កាន់មើលគ្រឿងអេឡិចត្រូនិចដោយផ្ទាល់ ដើម្បីពិនិត្យមើលគុណភាពមុននឹងសម្រេចចិត្តទិញ។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានគ្រឿង Accessories ទូរស័ព្ទដែលមានគុណភាពខ្ពស់ និងទំនើបចុងក្រោយរាប់រយមុខ ដើម្បីឲ្យលោកអ្នកជ្រើសរើសផងដែរ។

Photo 29 2024 08 21 13 01 15

CEO យីហោ T-SHOP រូបនេះបានឱ្យដឹងបន្តទៀតថា ចំណុចសំខាន់ធំបំផុតរបស់ហាង T-SHOP គឺការនាំយកបច្ចេកវិទ្យាគ្រឿង Accessories ទូរស័ព្ទ ដែលទំនើបទាន់សម័យចុងក្រោយបំផុត មកកាន់ទីផ្សារប្រទេសកម្ពុជាដើម្បីឲ្យប្រជាជនខ្មែរបានប្រើប្រាស់ឲ្យទាន់នឹងពិភពលោកផងដែរ ។

គួរជម្រាបផងដែរថា សម្រាប់យីហោ T-SHOP បានចាប់ផ្តើមបើកដំណើរការតាំងតែពីឆ្នាំ២០១២ មកម្លេះ បើគិតមកទល់នឹងពេលបច្ចុប្បន្នយីហោមួយនេះមានអាយុ ១២ឆ្នាំហើយ។ ហើយចំណុចពិសេសមួយដែលធ្វើឲ្យ T-SHOP អាចឆក់យកបេះដូងអតិថិជន និងអាចឈរជើងបានរហូតដល់ទៅ១២ឆ្នាំដូច្នេះ​​ គឺដោយសារតែគ្រប់ផលិតផលទាំងអស់គឺមានការធានាត្រឹមត្រូវ ហើយក្នុងករណីដែលមានការខូចខាតនៅក្នុងអំឡុងពេលធានាអតិថិជនអាចធ្វើការយកមកប្ដូរយកទំនិញថ្មីបាន ដោយមិនត្រូវការជួសជុលទេ ។

Photo 33 2024 08 21 13 01 15

ជាមួយគ្នានេះដែរ សម្រាប់អតិថិជនដែលត្រូវការគ្រឿង Accessories គ្រប់ប្រភេទដែលទំនើបចុងក្រោយ មានគុណភាពខ្ពស់ និងមានការធានាត្រឹមត្រូវ ឥឡូវនេះហាង T-SHOP សាខាផ្សារទំនើប U-Mall កំពុងតែមានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ជាមួយនឹងការចាប់រង្វាន់ឧបករណ៍គ្រឿងអេឡិចត្រូនិចរហូតដល់ទៅ២០០មុខផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ព័ត៌មានខាងក្រោម៖

១. T-SHOP ម៉ៅសេទុង : 069 913 888 ( Telegram ) ទីតាំង : https://maps.app.goo.gl/jg3Xu5ZWzHYKEqyF6?g_st=ic

២. T-SHOP ÆON 1 : 069 919 888 ( Telegram )

ទីតាំង : https://maps.app.goo.gl/SmZ3d36AH2xxVkvR7?g_st=ic

៣. T-SHOP ÆON 2 : 087 919 888 ( Telegram )

ទីតាំង : https://maps.app.goo.gl/5kJZTydAyuabeDHd7?g_st=ic

៤. T-SHOP U Mall : 087 913 123 (telegram)

ទីតាំង : https://maps.app.goo.gl/YevJMWp2aqB7Xrmk9?g_st=it

Photo 2024 08 21 13 04 25 (3)Photo 35 2024 08 21 13 01 15Photo 36 2024 08 21 13 01 15Photo 38 2024 08 21 13 01 15Photo 14 2024 08 21 13 01 15Photo 32 2024 08 21 13 01 15Photo 17 2024 08 21 13 01 15

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia