Microsoft គាំង System សឹងមួយពិភពលោក បណ្ដាលឱ្យយន្តហោះខ្លះត្រូវគេផ្អាកមិនឱ្យហោះ
Sakada Techie
JULY 19 2024
អាជីវកម្ម 4.0
896 views
1 min read

ការគាំងប្រព័ន្ធ Office 365 របស់ក្រុមហ៊ុន Microsoft បានបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍តម្លៃធូរ Frontier Airlines និងក្រុមហ៊ុនប្រកួតប្រជែងមួយចំនួន ជួបប្រទះការពន្យារពេលយ៉ាងយូរ ខណៈដែលស្ថាប័នគ្រប់គ្រង បានផ្អាកការហោះហើរ។ ការផ្អាកនៅលើដីនេះត្រូវបានលើកលែងទៅវិញនៅយប់ថ្ងៃពុធ។

"ប្រព័ន្ធរបស់យើងបច្ចុប្បន្នរងផលប៉ះពាល់ដោយសារបញ្ហាអាក់ខានរបស់ ក្រុមហ៊ុន Microsoft ក៏កំពុងប៉ះពាល់ដល់ក្រុមហ៊ុនផ្សេងទៀតផងដែរ" នេះជាសាររបស់ក្រុមហ៊ុន Frontier បានប្រកាសនៅលើគេហទំព័ររបស់ខ្លួន ហើយក្រុមហ៊ុននេះក៏បានបន្តទៀតថា "យើងសូមអរគុណចំពោះការអត់ធ្មត់របស់អ្នក។" ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានផ្តល់ការបង្វិលប្រាក់ជូនអ្នកដំណើរដែលរងផលប៉ះពាល់ដោយការរំខាននេះ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានរាយការណ៍ថា ក្រុមហ៊ុន Frontier បានស្នើសុំឱ្យផ្អាកការចាកចេញទាំងអស់របស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក។ បន្តិចក្រោយម៉ោង ១០ យប់ម៉ោងកណ្តាល FAA បានលើកលែងការផ្អាកជើងហោះហើរវិញសម្រាប់ Frontier។

យោងតាមទិន្នន័យរបស់ FlightAware, Frontier បានលុបចោលជើងហោះហើរចំនួន ១៣១ និងពន្យារពេល ២២៣ ជើងផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍ ដែលប៉ះពាល់ដល់ជិត ៣០% នៃជើងហោះហើរសរុបរបស់ខ្លួន។

Microsoft បានរាយការណ៍នៅលើគេហទំព័ររបាយការណ៍ស្ថានភាពកម្មវិធី Azure cloud របស់ខ្លួនថា នៅប្រហែលម៉ោង ៦ ល្ងាចម៉ោងកណ្តាល សេវាកម្មបានដំណើរការមិនប្រក្រតីសម្រាប់អតិថិជនមួយចំនួននៅតំបន់កណ្តាលសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានបញ្ហាក្នុងប្រតិបត្តិការគ្រប់គ្រងសេវាកម្ម និងការតភ្ជាប់។ ក្រុមហ៊ុនបានរកឃើញមូលហេតុ និងកំពុងធ្វើការដើម្បីដោះស្រាយ។ អ្នកនាំពាក្យរបស់ Microsoft មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំមតិយោបល់ទេ។

ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត រួមមាន United, Southwest និង American Airlines បានបញ្ជាក់ថា ពួកគេមិនរងផលប៉ះពាល់ដោយបញ្ហាអាក់ខាននេះទេ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia