ក្រុមហ៊ុនបច្ចេកវិទ្យា Cybersercurity របស់កូនខ្មែរ Infinotix រៀបចំកម្មវិធីបង្ហាញដំណោះស្រាយសន្តិសុខសាយប៊័ររបស់ខ្លួន យ៉ាងគគ្រឹកគគ្រេង
Sakada Techie
OCTOBER 3 2025
PR
2 mins read

ភ្នំពេញ, ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ — Infinotix Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយនៅកម្ពុជាជាមួយថ្នាក់ដឹកនាំដែលមានបទពិសោធន៍យូរឆ្នាំ បានរៀបចំសិក្ខាសាលាដ៏សំខាន់មួយក្រោមប្រធានបទ "Distributor Launch & Cybersecurity Solutions Showcase" ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗលំដាប់ពិភពលោករួមមាន F5, Menlo Security, និង Bitdefender។

Photo 2025 10 03 19.08.44

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងបង្ហាញដំណោះស្រាយបច្ចេកវិទ្យាទំនើបចុងក្រោយ និងពង្រឹងសមត្ថភាពសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យាដល់បណ្ដាស្ថាប័ននានាក្នុងប្រទេសកម្ពុជា ដូចជា វិស័យធនាគារ និងឯកជនផ្សេងៗ។

ក្រុមហ៊ុន Infinotix ដែលទើបចាប់ផ្ដើមដំណើរការជាផ្លូវការកាលពីខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ដោយកូនខ្មែរ ១០០% ដែលបានប្ដេជ្ញាចិត្តក្នុងការនាំចូលផ្ដល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព និងភាពជាដៃគូដ៏រឹងមាំ ដោយផ្ដោតលើគំរូអាជីវកម្មជាក្រុមហ៊ុន ចែកចាយ (Distributor)។ Infinotix មានបេសកកម្មចម្បងក្នុងការជួយគាំទ្រទាំងដៃគូពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ដើម្បីឱ្យមានប្រព័ន្ធសន្តិសុខបច្ចេកទេសប្រកបដោយគុណភាពខ្ពស់ និងភាពទាន់ពេលវេលាពីការវាយប្រហារផ្សេងៗ។ Infinotix បានទទួលការអនុញ្ញាតពេញលេញ (Authorized Distributor) ពីក្រុមហ៊ុនធំៗទាំង ៦ រួមមាន F5, Menlo Security, Bitdefender, Accalvio, Accuknox និង SendQuick។

Photo 2025 10 03 19.09.06

"ក្នុងយុគសម័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងការវាយប្រហារដ៏ទំនើបពីសំណាក់ Hacker គ្រប់វិស័យទាំងអស់រួមមាន ធនាគារ រដ្ឋាភិបាល និង បណ្តាក្រុមហ៊ុនឯកជនផ្សេងទៀត ចាំបាច់ត្រូវតែធ្វើ ទំនើបកម្មប្រព័ន្ធសន្តិសុខអ៊ីនធឺណិត (Cybersecurity) របស់ខ្លួន ដើម្បីទប់ស្កាត់នូវមហន្តរាយដែលអាចកើតមាន។" នេះជាការលើកឡើងរបស់លោក ហេង ម៉េងហ៊ុយ នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Infinotix។

Photo 2025 10 03 19.09.38

Photo 2025 10 03 19.10.06

Photo 2025 10 03 19.10.28

Photo 2025 10 03 19.11.11

Photo 2025 10 03 19.11.36

Photo 2025 10 03 19.11.58

ព្រឹត្តិការណ៍នេះទទួលបានការចូលរួមយ៉ាងផុសផុលពីសំណាក់ដៃគូអាជីវកម្ម អ្នកតំណាង និងអ្នកជំនាញមកពីវិស័យធនាគារ ស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជនជាច្រើន។

Photo 2025 10 03 19.12.41

ជាចុងក្រោយ ក្រុមហ៊ុន Infinotix បានថ្លែងអំណរគុណដល់ ដៃគូអាជីវកម្ម និង អតិថិជន ទាំងអស់ ដែលបានចូលរួមក្នុង កម្មវិធី ហើយនឹងព្យាយាមនាំយកនូវ បច្ចេកវិទ្យាថ្មីៗ បន្ថែមទៀតដើម្បីជា ដំណោះស្រាយល្អៗ សំរាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia