មិនចាំបាច់ទៅដល់ឆុងឈីង Changan លើកឆុងឈីងមកដាក់ក្នុង Showroom នៅថ្ងៃ Changan Day
Sakada Techie
OCTOBER 7 2025
PR
2 mins read

កាលពីថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៥ នៅ Showroom របស់ក្រុមហ៊ុនរថយន្ត Changan បានរៀបចំនៅកម្មវិធីមួយឈ្មោះថា Changan Day ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន អតិថិជនច្រើនជាង 70 នាក់ រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

557739103 122507055890499794 7029258366032272688 N

បើតាមការឲ្យដឹងពីសំណាក់លោក ហៃ ពុទ្ធារតន៍ ដែលជា Brand Manager របស់ក្រុមហ៊ុន Changan ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងដើម្បីឲ្យអតិថិជនស្វែងយល់ពីក្រុមហ៊ុន Changan កាន់តែច្បាស់ជាងមុន ព្រមទាំងធ្វើការណែនាំអំពីរថយន្តទំនើបជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។

557831628 122507065448499794 3281625912168143187 N

ការរៀបចំកម្មវិធីជួបជុំគ្នានេះក៏មិនមែនជារឿងថ្មីសម្រាប់ក្រុមហ៊ុនដែរ ដោយហេតុថាក្រុមហ៊ុន Changan កន្លងទៅតែងតែមានកម្មវិធីជួបជុំជាមួយនឹងអតិថិជន គ្រាន់តែលើកនេះក្រុមហ៊ុនរៀបចំកាន់តែប្លែកជាងមុន ដោយមានបញ្ចូលនូវអត្តសញ្ញាណកំណើតដើមនៃយីហោរថយន្ត Changan ដែលមានការរៀបចំទៅតាមលំនាំនៃទីក្រុងឆុងឈីង ព្រមទាំងបន្ថែមដោយសិល្បៈពិនរបស់ចិនបំពេរអារម្មណ៍អ្នកចូលរួមដូចបានទៅឆុងឈីងពិតៗ។

561679673 122507055884499794 1500258798483264005 N

បើតាមបទបង្ហាញពីសំណាក់អ្នកគ្រប់គ្រង ក្រុមហ៊ុនឆាងអានមានប្រភពពីទីក្រុងឆុងឈីងប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះតែងសហការជាមួយនឹងវាហោរឡានរបស់បណ្ដាប្រទេសធំៗមិនថាយីហោឡានអាមេរិក ជប៉ុន និងក្រុមហ៊ុនចិនដូចគ្នានោះទេ ហើយក៏មានទីស្នាក់ការនៅបណ្ដាប្រទេសឈានមកលើវិស័យយានយន្តដូចគ្នា។

 

ហេតុផលនេះក៏ជាកត្តាមួយជួយឲ្យឆាងអានក្លាយជាយីហោឈានមុខគេមួយក្នុងចំណោមយីហោរថយន្តទាំង 10 លើពិភពលោកដែលមានការលក់ច្រើនជាងគេ និងមានទំនុកចិត្តខ្ពស់ពីអតិថិជនទូទាំងពិភពលោក។

557887738 122507055896499794 5247604081245498268 N

ចំពោះក្រុមហ៊ុនធំឆាងអានទាំងមូលក៏មានគេហៅជាច្រើននៅក្រោមចំណុះផងដែរ ជាពិសេសយីហោដែលកំពុងតែទទួលបានការចាប់អារម្មណ៍និងពេញនិយមខ្លាំង ដូចជា Changan Nevo និង Avatr។

ក្នុងព្រឹកដដែលនេះក្រុមហ៊ុនក៏បានបង្ហាញអំពីលក្ខណៈពិសេសនិងភាពលេចធ្លោប្លែកខុសពីគេនៃម៉ូឌែលរថយន្តដែលទើបដាក់សម្ពោធជាផ្លូវការនាពេលថ្មីៗនេះគឺ PHEV Nevo QO5 និង រថយន្តអគ្គិសនីសុទ្ធ Deepal SO5 ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទីផ្សារកម្ពុជា។

ក្នុងនោះយើងក៏ឃើញមានការនាំចូលពីសំណាក់អ្នកលក់ដែលមិនមែនជាក្រុមហ៊ុនផ្លូវការ តែលោក ពុទ្ធារតន៍ បានចង្អុលបង្ហាញពីភាពខុសគ្នាថាការដែលជាវឡានពីក្រុមហ៊ុន អតិថិជនទទួលបានអត្ថប្រយោជន៍ច្រើនទៅលើផលិតផលស្របច្បាប់ជាប្រភេទ Global Version ដែលទទួលបានការគាំទ្រដោយក្រុមហ៊ុនពេញទី ជាពិសេសមានជាងជំនាញជួសជុលច្បាស់លាស់។

559505389 122507056748499794 5551117589921433387 N

ជាមួយគ្នានេះ លោកបានបង្ហាញលម្អិតអំពីរថយន្ត PHEV Nevo QO5 ជាប្រភេទរថយន្តថាមពលថ្មី ប្រើសាំងក៏បានអគ្គិសនីក៏បាន ដោយអាចបើកបរបានចម្ងាយសរុប 1215 គីឡូម៉ែត្រ សម្រាប់ការចាក់សាំងនិងសាកថ្មមួយពេញម្ដង។ ហើយបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតរបស់រថយន្តនេះ អនុញ្ញាតឱ្យរថយន្តបើកបរប្រើប្រាស់តែអគ្គិសនីសុទ្ធបានរហូតដល់ 125 គីឡូម៉ែត្រ នឹងអាចសាកថ្មនៅផ្ទះបាន។

 

យ៉ាងណាឮគេនិយាយមិនស្មើបងប្អូនទៅឃើញផ្ទាល់ ប៉ះផ្ទាល់ និងជិះសាកល្បងផ្ទាល់នោះទេ ដោយ Changan បើកឱ្យបងប្អូនទំនាក់ទំនងធ្វើការបើកបរសាកល្បងបាន។ តាមលេខទូរសព្ទនៅខាងក្រោម។

558846015 122507065682499794 308647930639940841 N

គូសបញ្ជាក់ផងដែរថារារាល់ការទិញរថយន្ត Changan អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពិសេស 𝟴 ចំណុច៖

1.    នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (𝗥𝗠𝗔 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮)
2.    ការធានារយៈពេល 𝟱ឆ្នាំ ឬ 𝟭𝟱ម៉ឺនគីឡូម៉ែត្ររួមទាំងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ
3.    សេវាកម្មត្រួតពិនិត្យ ថែទាំ ប្តូរប្រេងម៉ាស៊ីន និងជួសជុលចល័ត 𝟮𝟰ម៉ោង និង𝟮𝟱ខេត្តក្រុង លើសពីក្រុមហ៊ុនដ៏ទៃ (Ford OSC)
4.    ការប្តូរប្រេង 𝟯ដង ឬ 𝟮𝟱𝟬𝟬𝟬 គីឡូម៉ែត្រដោយឥតគិតថ្លៃ
5.    Trade-In Service សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី 
6.    ផ្តល់ជូនការបង្រៀនពីរបៀបប្រើប្រាស់ និងថែទាំរថយន្ត Changan ដោយឥតគិតថ្លៃ 
7.    ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan 
8.    គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ពីរោងចក្រ Changan

សម្រាប់ព័ត៌មានលម្អិតផ្នែកលក់សូមទំនាក់ទំនង៖ 011 999 375៕

 

557625588 122507055986499794 6780103419963513786 N

558150371 122507058776499794 5967461193426456441 N

557505288 122507056862499794 7622707716667840092 N

558052143 122507056910499794 6414217064402747174 N

557267479 122507056226499794 2336758911650180761 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia