ភ្នំពេញ – ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ – ក្រុមហ៊ុន IQ Distribution ដែលជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេមួយនៅកម្ពុជា បានរៀបចំព្រឹត្តិការណ៍ Empower APC Sales and Presales Academy 2025 ដោយបានប្រមូលផ្តុំ ដៃគូអាជីវកម្ម និងអ្នកជំនាញបច្ចេកវិទ្យា។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Shangri-La ទីក្រុងភ្នំពេញ ដោយផ្តោតលើការបង្កើនចំណេះដឹង និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូរ តាមរយៈផលិតផល APC របស់ក្រុមហ៊ុន Schneider Electric។
សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកជំនាញពាក់ព័ន្ធនឹងដំណោះស្រាយបច្ចេកវិទ្យាជាច្រើនរូបនៅកម្ពុជា ដើម្បីស្វែងយល់ពីនវានុវត្តន៍ថ្មីៗលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពថាមពល និងភាពធន់ សម្រាប់ប្រើប្រាស់ក្នុងវិស័យ IT ។ អ្នកចូលរួមបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងវគ្គបច្ចេកទេស និងការបង្ហាញផលិតផល ។ ពិសេសជាងនេះទៅទៀតគឺឱកាសសម្រាប់ពង្រីកបណ្តាញទំនាក់ទំនង ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពដៃគូក្នុងការផ្តល់នូវដំណោះស្រាយសម្រាប់សេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ចំណុចសំខាន់ៗនៃកម្មវិធីរួមមាន៖
• ការពិពណ៌នាអំពីតួនាទី IQ Distribution ជាដៃគូសំខាន់របស់ Schneider Electric ក្នុងការចែកចាយ និងផ្តល់គាំទ្រផ្នែកបច្ចេកទេសនៅកម្ពុជា។
• ការបង្ហាញដំណោះស្រាយថ្មីៗ រួមទាំង Smart Online UPS ជាមួយអាគុយ Lithium – ស៊េរី SRTL និង SmartRack Solutions ដែលបង្ហាញពីភាពឆ្លាតវៃ និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងសហគ្រាស។
• វគ្គសំណួរ–ចម្លើយ និងពិភាក្សាជាមួយអ្នកជំនាញរបស់ Schneider Electric និង IQ Distribution ដើម្បីផ្តល់អនុសាសន៍ផ្ទាល់សម្រាប់ដៃគូ។
សុន្ទរកថាពិសេស៖
លោក Le Tan Thanh ជា BVP Secure Power Cluster របស់ក្រុមហ៊ុន Schneider Electric ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានថ្លែងសុន្ទរកថាបើកកម្មវិធីស្វាគមន៍យ៉ាងកក់ក្តៅ ដោយបង្ហាញពីសុទិដ្ឋិនិយមលើសក្តានុពលរបស់កម្ពុជា និងថ្លែងអំណរគុណដល់ IQ Distribution ក្នុងនាមជាដៃគូចែកចាយ ដែលមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ឧបសគ្គ និងជំរុញកំណើនទីផ្សារបច្ចេកវិទ្យា។ លោកក៏បានថ្លែងអំណរគុណចំពោះវត្តមានភ្ញៀវកិត្តិយស ជាពិសេសម្ចាស់ដៃគូអាជីវកម្ម និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនមេកានិច អគ្គិសនីធំៗជាច្រើនរូប ដែលបានផ្តល់កិត្តិយសចូលរួម។ នេះសបញ្ជាក់អំពីកំរិតទំនាក់ទំនងយុទ្ធសាស្រ្តដ៏ល្អរវាងក្រុម IQ Distribution និងដៃគូក្នុងស្រុកក្នុងការជំរុញទីផ្សារផលិតផល ក៏ដូចជាដំណោះស្រាយរបស់ Schneider Electric ។
តំណាងក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. លោក ទូច តារា នាយកគ្រប់គ្រងផ្នែកលក់បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការផ្តល់ តម្លៃបន្ថែមលើសពីការចែកចាយ ដោយផ្តោតលើ ការបណ្តុះបណ្តាល និងការគាំទ្រពហុវិស័យ ដល់ដៃគូររបស់ខ្លួន។ នេះជាជំហានសំខាន់ក្នុងការជួយឱ្យដៃគូមានសមត្ថភាពប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។
គុណតម្លៃបន្ថែម (Value Added) ពី IQ Distribution
• ផ្តួចផ្តើម ការបណ្តុះបណ្តាលជាបន្តបន្ទាប់ សម្រាប់ដៃគូ និងក្រុមបច្ចេកទេស។
• ជួយបង្កើត ឱកាសទំនាក់ទំនង និងពង្រីកបណ្តាញអាជីវកម្ម ជាមួយអ្នកដឹកនាំឧស្សាហកម្ម។
• ផ្តល់ ដំណោះស្រាយគាំទ្រតាមតម្រូវការ សម្រាប់អង្គភាព IT និង M&E នៅកម្ពុជា។
• ជាដៃគូស្មោះត្រង់ក្នុងការផ្គត់ផ្គង់ផលិតផល និងដំណោះស្រាយដែលមានគុណភាពលំដាប់ពិភពលោក។
អំពីក្រុមហ៊ុន IQ Distribution ៖
IQ Distribution គឺជាក្រុមហ៊ុនចែកចាយផលិតផល IT ល្បីៗលំដាប់ពិភពលោក ផ្តល់នូវគុណតម្លៃបន្ថែម (value-added distributor) ដ៏លេចធ្លោមួយ ដែលផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងថាមពលនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតលើនវានុវត្តន៍ ការគាំទ្រដល់ដៃគូ និងភាពជោគជ័យរបស់អតិថិជន។ IQ Distribution ជួយឱ្យអាជីវកម្មរីកចម្រើន និងសម្របខ្លួនទៅនឹងបរិបទឌីជីថលពោរពេញទៅដោយការប្រកួតប្រជែង។
ទំនាក់ទំនង៖
IQ Distribution (Cambodia) Co., Ltd.
ទូរស័ព្ទ៖ 077 260 066
Facebook Page: IQ Distribution