ជំនាញទីផ្សារគឺជាជំនាញដ៏សំខាន់មួយ ពោលគឺវាជាធាតុផ្សំដ៏សំខាន់ដែលជួយរុញច្រានអាជីវកម្មមួយឲ្យជោគជ័យ។ ហើយថ្ងៃនេះផងដែរ Technology Cambodia នឹងបង្ហាញពីវគ្គសិក្សាអនឡាញចំនួន៦ បង្រៀនលម្អិតពីការធ្វើទីផ្សារទាំងការធ្វើទីផ្សារតាមបែបឌីជីថល និងការធ្វើទីផ្សារបែបប្រពៃណី។ ហើយមេរៀនទាំងអស់គឺត្រូវបានរៀបចំនិងបង្រៀបដោយគ្រូមកពីសាកលល្បីៗ និងស្ថាប័នធំៗលំដាប់ពិភពលោកជាច្រើន ដែលលោកអ្នកអាចរៀនបានដោយឥតគិតថ្លៃដូចខាងក្រោម៖
គួរជម្រាបផងដែរថា វគ្គសិក្សាទាំងអស់ខាងលើនេះលោកអ្នកអាចរៀនបានដោយឥតគិតថ្លៃ និងមាន Certificated បញ្ជាក់ការសិក្សាផងដែរ។ យ៉ាងណាមិញ សម្រាប់វគ្គទាំងអស់ខាងលើគ្រាន់តែជាផ្នែកមួយដែលអាចផ្ដល់ជាចំណេះដឹងនិងព័ត៌មានបន្ថែមដល់អ្នក ដើម្បីឲ្យអ្នកសម្រេចបាននូវគោលដៅក្នុងការក្លាយជាអ្នកធ្វើទិផ្សារមួយរូបដែលមានមូលដ្ឋានគ្រិះច្បាស់លាស់។ ទោះបីជាយ៉ាងនេះក្ដីអ្នកគួរគប្បីខំប្រឹងសិក្សាស្រាវជ្រាវបន្ថែម និងជាពិសេសគឺអាចស្វែងរកសហគមន៍ ឬក៏រកឪកាសការងារផ្សេងៗជុំវិញការងារទីផ្សារ ដើម្បីអនុវត្តន៍នូវអ្វីដែលអ្នកបានរៀន និងដើម្បីទទួលបានបទពិសោធន៍និងក្លាយជាអ្នកជំនាញយ៉ាងពិតប្រាកដ៕