ឃើញតែវីយូច្រើនៗ! នេះជាចំនួនលុយ អ្នកផលិតវីឌីអូកម្ពុជា រកបានពី Facebook បើមានអ្នកមើល ១M
SOKLY - កូនផ្កាឈូក
JUNE 12 2025
ឌីជីថល
188 views
1 min read

ធ្លាប់តែឃើញវីឌីអូ មានអ្នកចូលទស្សនារាប់លានដង នៅលើបណ្តាញសង្គម Facebook តែមិនដឹងថា អ្នកផលិតមាតិកា ឬ Content Creator ខ្មែររកចំណូលបានប៉ុន្មានពីវីឌីអូទាំងនោះ។

ដើម្បីស្រាយចម្ងល់ខាងលើ យោងតាម Meta for Creators បានបង្ហាញថា នៅប្រទេសកម្ពុជា វីឌីអូដែលមានអ្នកចូលមើល ១លានដង ឬ 1M views អាចរកបានប្រាក់ចំណូលប្រហែល ៥០ដុល្លារ ដល់ ១៥០ដុល្លារ បើអ្នកផលិតវីឌីអូបានបើក Monetization Tools របស់ Facebook ដូចជា In-stream Ads ឬ Reels Bonus Program។ ចំនួនទឹកប្រាក់អាចខ្ពស់ជាងនេះ ប្រសិនបើវីឌអូមាន Sponsor ឬលក់ផលិតផលជាមួយ។

យ៉ាងណាមិញ ដើម្បីបើក Monetize វីឌីអូរកលុយពី Facebook បានទាមទារឲ្យអ្នកត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា មានអ្នកតាម 5,000+, ចំនួនមើលវីឌីអូសរុប ≥ 600,000 នាទីក្នុងរយៈពេល 60 ថ្ងៃ, មានវីឌីអូយ៉ាងហោចណាស់ 1 ដែលមាន ≥ 3 នាទី និង Page ត្រូវតែសកម្ម៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia