ការប្រកួតប្រជែងសម័យថ្មីឈរលើទីផ្សារសេរីទាមទារឲ្យម្ចាស់អារជីវកម្មស្ទើគ្រប់ប្រភេទត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍គំនិតអាជីវកម្មជាប្រចាំ ប្រសិនបើដើរមិនទាន់សម័យកាលទេនោះអាជីវកម្មនឹងប្រឈមជាមួយហានិភ័យបរាជ័យខ្ពស់ជាក់ជាមិនខាន។ ជាពិសេសក្នុងរបតនៃយុគ្គសម័យឌីជីថលនេះ តម្រូវឲ្យសហគ្រិនជំនាន់ថ្មីត្រូវមានចំណេះជំនាញលើបច្ចេកវិទ្យា ទើបអាចដឹកនាំអាជីវកម្មឈរជើងបានយូរ និងទទួលបានភាពជោគជ័យ។
ខាងក្រោមនេះគឺជាជំនាញធំៗ ៣ ដែលអ្នកជំនួញសម័យថ្មីត្រូវមាន ដើម្បីគ្រប់គ្រងអាជីវកម្មមួយឲ្យរឹងមាំក្នុងសម័យឌីជីថល៖
១/. ប្រតិបត្តិការក្នុងក្រុមហ៊ុន៖ បច្ចេករិទ្យាដើរតួយ៉ាងសំខាន់ក្នុងការសម្រួល និងសម្រាលប្រព័ន្ធគ្រប់គ្រងបែបស្មុគស្មាញផ្សេងៗនៅក្នុងក្រុមហ៊ុន។ វាមិនត្រឹមតែមានលក្ខណងាយស្រួលប៉ុណ្ណោះទេ ថែមទាំងចំណេញពេលវេលា និងកាត់បន្ថយការចំណាយថែមទៀតផង។ ចំពោះសហគ្រិនវៃឆ្លាតនឹងដឹងច្បាស់ពីសារៈសំខាន់ក្នុងការទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនេះ។
២/. បណ្ដាញសង្គម៖ បណ្តាញសង្គមផ្តល់ផលប្រយោជន៍យ៉ាងច្រើនលើសលប់ប្រសិនបើអ្នកចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ ព្រោះនិន្នាការបច្ចុប្បន្នមនុស្សចូលចិត្តចំណាយពេល និងស្វែងរកព័ត៌មានតាមរយៈបណ្តាញសង្គមដូចជា Facebook, Youtube, Instagram និង Twitter ជាដើម។ ហើយវាក៏ជាមធ្យោបាយដ៏ល្អមួយក្នុងការជួយផ្សព្វផ្សាយម៉ាក់យីហោរបស់ក្រុមហ៊ុនបានយ៉ាងមានប្រសិទ្ធភាពទៀតផង។
៣/. គេហទំព័រ៖ Website គឺជាឧបករណ៍ធ្វើទីផ្សារនាំមុខមួយក្នុងអាជីវកម្មសម័យឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានថ្មីៗអំពីផលិតផល ជួយជំរុញការលក់ និងបង្កើនទំនាក់ទំនងជាមួយអតិថិជនផងដែរ៕