បច្ចុប្បន្ននេះ ការផលិតវីដេអូរកលុយនៅលើ Facebook គឺជាវិធីសាស្រ្ដរកចំណូលដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា ខណៈមានអ្នកអាចរកចំណូលបានដល់ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែក៏មាន។ ហើយថ្ងៃនេះផងដែរ Technology Cambodia នឹងធ្វើការលើកយកនូវលក្ខខណ្ឌមួយចំនួន ដើម្បីអាចរកចំណូលតាមរយៈការផលិតវីដេអូដាក់នៅលើ Facebook ដូចខាងក្រោម៖
១. ត្រូវមានហ្វេសប៊ុកផេក និងផុសវីដេអូឱ្យបានទៀតទាត់
៣. មានអ្នកមើលវីដេអូរយៈពេល ៦០០០០០ នាទី ក្នុងរយៈពេល៦០ថ្ងៃ
៤. ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ Facebook បាន
គួរជម្រាបផងដែរថា សម្រាប់បច្ចុប្បន្ននេះ កម្ពុជា មិនស្ថិតនៅក្នុងចំណោមប្រទេសដែលអាចរកចំណូលបានពីកម្មវិធី In-Stream Ads របស់ Facebook នោះទេ។ យ៉ាងណាមិញ បើតាមការឱ្យដឹងរបស់បងប្អូន របស់ដែលអាចរកចំណូលបានពី Facebook បានប្រាប់ក្រុមការងារ Technology Cambodia ឱ្យដឹងថា ដើម្បីអាចរកចំណូលបាន គឺត្រូវមាន Admin ផេកដែលស្ថិតនៅក្នុងប្រទេសដែល Facebook បើកឱ្យរកលុយពីមុខងារ In-Stream Ads ទើបអាចរកចំណូលបាន៕
