ប្រសិនបើបងប្អូនកំពុងស្វែងរករថយន្តអគ្គិសនីប្រភេទ crossover បងប្អូនពិចារណាជាមួយនិងរថយន្ត Kia EV6 ឆ្នាំ 2025 ព្រោះវាជាប្រភេទដែលមានជម្រើសច្រើនបែបនៃ EV6 អាចឱ្យអ្នកជ្រើសរើសបានឆ្លើយតបទៅនឹងតម្រូវការបើកបររបស់អ្នក។ ម៉ូដែលដែលមានជម្រើសថាមពលឆ្ងាយអាចធ្វើដំណើរបានលើស 300 ម៉ាយល៍ក្នុងការសាកតែម្តង ខណៈម៉ូដែលទាំងឡាយដែលមានកម្លាំងខ្លាំងជាមួយប្រព័ន្ធស្វ័យប្រវត្តិចលនាកង់ទាំងបួន (AWD) ផ្តល់កម្លាំងសេះច្រើន។ ទោះជ្រើសរើសម៉ូដែលណាក៏ដោយ EV6 មានផ្ទៃខាងក្នុងធំទូលាយ មានបច្ចេកវិទ្យាច្រើនទំនើប រួមមានប្រព័ន្ធ infotainment អេក្រង់ភ្លោះ ដំណើរការតាមរយៈការតភ្ជាប់ស្មាតហ្វូនឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរច្រើន។ ល្បឿនសាកថ្មក៏មួយក្នុងចំណោមល្បឿនលឿនបំផុតក្នុងក្នុងរថយន្តនេះផងដែរ ដោយអាចសាកបានល្បឿន 225 kW ដោយអតិបរិមា។ វាមានន័យថា EV6 អាចធ្វើដំណើរយ៉ាងឆ្ងាយប្រសើរជាងរថយន្តអគ្គិសនីម៉ូដែលផ្សេង។
EV6 បានទទួលការរចនាថ្មីនៃឆ្នាំ 2025 ដោយមានរូបរាងភ្លើងមុខថ្មី បែបប្រអប់ bumper នៅខាងមុខ ការរចនាកង់ថ្មី និងការផ្លាស់ប្តូរអំពូលទំហំភ្លើងខាងក្រោយ។ ផ្នែកខាងក្នុងមានការបង្កើតថ្មីក្នុងប្រព័ន្ធ infotainment panoramic display អេក្រង់ទំហំធំ ប្រអប់សាកស្មាតហ្វូនឥតខ្សែ និងការបន្ថែម Apple CarPlay និង Android Auto ដោយស្វ័យប្រវត្តិ។ ក៏មានការបញ្ចូលប្រព័ន្ធដំណើរការជាលេខកូដស្គេនម្រាមដៃផងដែរ។ ម៉ូដែលឆ្នាំនេះប្រើថ្មកាន់តែធំ 84.0-kWh ដែលអាចធ្វើដំណើរបានប្រសើរឡើងជាង Ford Mustang Mach-E, Nissan Ariya និង Volkswagen ID.4។
Kia EV6 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជំនួយអ្នកបើកបរជាច្រើនដែលមានជាស្តង់ដា ដូចជា ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ និង ប្រព័ន្ធបិទ បើកភ្លើង ហ្វារ កូដ ស្វ័យប្រវត្តិ។ បន្ថែមពីនេះ ការជ្រើសរើសជំនួយបន្ថែមផ្សេងៗ អាចធ្វើឱ្យបទពិសោធន៍បើកបរមានសុវត្ថិភាពកាន់តែខ្ពស់។ សម្រាប់ព័ត៌មានបន្ថែមអំពីលទ្ធផលសាកល្បងឥទ្ធិពលបុក របស់ EV6 អ្នកអាចចូលទៅកាន់គេហទំព័រ National Highway Traffic Safety Administration (NHTSA) និង Insurance Institute for Highway Safety (IIHS)។