ខាតធ្ងន់ណាស់! កំពូលតារាចម្រៀង Justin Bieber ខាតជាង១លាន$ ដោយសារទិញស្វាមុខធុញ NFT
Navasiri Morm
JULY 16 2024
អាជីវកម្ម 4.0
423 views
1 min read

តារាចម្រៀងលំដាប់ពិភពលោក លោក Justin Bieber  បានខាតលុយអស់ជាង១លានដុល្លារ ក្រោយទិញរូបស្វាមុខធុញ NFTs ចំនួន២រូប ហើយរូបស្វានោះបានធ្លាក់ថ្លៃជាគំហុក។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Yahoo.Finance។

ប្រភពដដែលបានឲ្យដឹងថា លោក Justine Bieber បានធ្វើការទិញរូបស្វាមុខធុញ NFT ចំនួន២រូប កាលពីឆ្នាំ២០២១ ក្នុងតម្លៃ ១.២លានដុល្លារ ខណៈគិតមកទល់នឹងពេលបច្ចុប្បន្ននេះ តម្លៃ NFTs របស់លោក Justine Bieber បានធ្លាក់ថ្លៃ ប្រមាណ៩៧% ដែលធ្វើឲ្យលុយជាង១លានដុល្លាររបស់លោករលាយបាត់អស់ក្នុងទីផ្សារ។

Justin Bieber Buys Another Bored Ape Nft for 470000

ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះរូបស្វាមុខធុញ NFT របស់លោក Justine Bieber នៅសល់តម្លៃប្រមាណតែ ៤០០០០ដុល្លារតែប៉ុណ្ណោះ ក្រោយទិញអស់រយៈពេលប្រមាណ៣ឆ្នាំ។

គួរជម្រាបផងដែរថារូបស្វាមុខធុញ NFTs បានផ្ទុះការល្បីល្បាញយ៉ាងខ្លាំងនៅក្នុងអំឡុងចុងឆ្នាំ២០២១ ខណៈមានតារាចម្រៀង តារាសម្ដែង និងមនុស្សជាច្រើនជុំវិញពិភពលោកបានសម្រុកទិញរូប NFTs Bored Ape Yacht Club នៅក្នុងអំឡុងពេលនោះ៕

Justin Bieber Bayc Nft

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia