អ្នកស្រី Jannese Torres ធ្លាប់ធ្វើការជាវិស្វកររកចំណូលបានប្រមាណ ៨ម៉ឺនដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែគាត់បានសម្រេចចិត្តបោះបង់ការងារមួយនេះចោល ព្រោះតែមានអារម្មណ៍ថាវាមិនមែនជាចំណូលចិត្តរបស់គាត់។ អ្នកស្រីបានងាកមកផលិតវីដេអូម្ហូបអាហារបង្ហោះចូលទៅក្នុង គេហទំព័រមួយឈ្មោះថា Delish D’Lites ដើម្បីបានធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ព្រមទាំងបង្កើតប្រភពចំណូលថ្មីបានយ៉ាងច្រើនថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
អ្នកស្រី Jennese បានចំណាយពេល៣ឆ្នាំ ទម្រាំ Delish D’Lites គ្រប់ចំនួនអាចរកចំណូលបាន ដោយគាត់បានបង្ហោះអត្ថបទទាក់ទងនឹងចំណេះដឹងម្ហូបអាហារ និងរូបមន្តធ្វើម្ហូប ហើយរួមទាំងវីដេអូចម្អិនមួយថ្ងៃម្ដង រហូតដល់មានអ្នកអ្នកមើលប្រចាំខែចំនួន ១៥,០០០នាក់។
ក្រោយពេលអាចរកចំណូលពី Website មួយនេះបានអ្នកស្រី ក៏ចាប់អារម្មណ៍ទៅលើការចាត់ចែងហិរញ្ញវត្ថុ ដូច្នេះគាត់ក៏បានបង្កើត Website ថ្មីមួយទៀតមានឈ្មោះថា Yo Quiero Deinero ដើម្បីចែករំលែកអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន ព្រមទាំងបទពិសោធន៍ចាត់ចែងលុយកាក់របស់គាត់ផ្ទាល់។
បច្ចុប្បន្ននេះ អ្នកស្រីមានប្រភពចំណូលជាច្រើន ដែលមួយចំនួនជាប្រភេទចំណូលអកម្ម រួមមានការផ្សាយពាណិជ្ជកម្ម ទីផ្សារសម្ព័ន្ធ ការចូលរួមនិយាយពីវាសគ្មិនផ្សេង វគ្គសិក្សាឌីជីថល ព្រមទាំងការផ្សាយឱ្យម៉ាកយីហោ។ រួមបញ្ចូលទាំងអស់ គាត់ទទួលបានចំណូលគោលជាមធ្យមប្រមាណ ៣៥,០០០ដុល្លារក្នុងមួយខែ និងចំណូលអកម្មជាង ១ម៉ឺនដុល្លារថែមទៀត។