ភាពជឿនលឿននៃ អ៊ីនធឺណេត និងបណ្ដាញសង្គម ប្រៀបបាននឹងអាវុធមុខ២ ព្រោះក្រៅពីការផ្ដល់ឱ្យមនុស្សយើងនូវភាពងាយស្រួល មិនថាផ្នែកទំនាក់ទំនង ឬការបង្កើនផលិតភាពការងារ វាក៏ភ្ជាប់មកជាមួយនូវហានិភ័យជាច្រើន ជាពិសេសនៅពេលដែលមានមនុស្សប្រើប្រាស់វាក្នុងគោលបំណងមិនល្អ។ ខាងក្រោមនេះជាក្បួនបោកទាំង៥ ដែលធ្លាប់ធ្វើឱ្យមនុស្សខាតលុយរាប់លានដុល្លារនៅលើអ៊ីនធឺណេត៖
2). ការងារចំណូលខ្ពស់តាមអនឡាញ៖ ជនខូចខិលបានធ្វើការផ្ញើសារ ផ្សព្វផ្សាយពាណិជ្ជកម្ម ឬខលទៅផ្ទាល់ៗ ដោយសន្យាជាមួយជនរងគ្រោះថានឹងផ្ដល់ឱកាសការងារល្អចំណូលខ្ពស់ងាយស្រួលរកលុយតាមអនឡាញ។ ប៉ុន្តែតម្រូវឱ្យពួកគេត្រូវបង់ប្រាក់ថ្លៃសេវាជួយរកការងារឱ្យជាមុនសិនទើបទទួលបានការងារ លុះបានលុយហើយជនឆបោកទាំងនោះក៏បាត់ស្រមោលឈឹងតែម្ដង។
3). រៀនវគ្គខ្លីតាមអនឡាញ៖ ជនឆបោក បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអំពីការបង្រៀនជំនាញតាមអនឡាញ ដូចជារបៀបកាត់តវីដេអូសម្រាប់អ្នកមិនទាន់ចេះសោះជាដើម។ វគ្គសិក្សាដែលពួកគេបង្កើត ច្រើនតែជាជំនាញដែលទាក់ទាញ ប៉ុន្តែពេលចុះឈ្មោះចូលរៀនគឺតែងតែទាមទារឱ្យបង់ប្រាក់មុន ក្រោយបានលុយពួកគេក៏ផ្ដាច់ការទាក់ទង។
4). សេវាជួយផ្សព្វផ្សាយផលិតផល៖ ជនខូចខិល បានតាំងខ្លួនជាអ្នកជំនាញ ហើយធានាលើការជួយផ្សព្វផ្សាយផលិតផលឱ្យលក់ដាច់ និងចំណាយលុយតិចជាងជួល Influencer ដោយពួកគេអះអាងថាគេមានក្រុម មានផេកធំៗអាចជួយទាញអតិថិជនឱ្យបានច្រើន។ ក្រោយបញ្ចុះបញ្ចូលឱ្យជនរងគ្រោះជឿជាក់ ពួកគេក៏ទាមទារឱ្យបង់ប្រាក់មុន ពេលបានលុយហើយក៏លែងឆ្លើយតបអ្វីទាំងអស់តែម្ដង។
5). ការចែកចាយតំណរលីង៖ ករណីនេះជនឆបោកចែកចាយតំណរលីង បន្ទាប់ពីមានអ្នកចុចចូលលីងនោះ គេក៏ចូលទៅគ្រប់គ្រងគណនីនោះភ្លាមៗតែម្ដង។ ជាឧទាហរណ៍ដូចជា កាលពីឆ្នាំ២០២៣កន្លងទៅ មានការបោកប្រាស់មួយ ដែលមានអ្នកប្រើប្រាស់បណ្ដាញសង្គមប្រមាណ ៣០០នាក់ ទទួលបានសារអំពី ការផ្ដល់ជូននូវរង្វាន់សំបុត្រយន្តហោះហ្វ្រីៗ ពីក្រុមហ៊ុន Lion Air ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយរបស់ប្រទេសថៃ។ អ្នកបោកប្រាស់បានទាញយកទិន្នន័យផ្ទាល់ខ្លួនពីជនរងគ្រោះ និងដកប្រាក់ប្រហែល ១០លានបាតពីគណនីធនាគាររបស់គេ ក្នុងនោះក៏មានជនរងគ្រោះ ៣នាក់ផ្សេងទៀត បានបាត់បង់លុយក្នុងម្នាក់ ១០ម៉ឺនដុល្លារផងដែរ។
គួរជម្រាបផងដែរ កាលពីឆ្នាំ២០២៣ កន្លងទៅ ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណេតរបស់ថៃ (CCIB) ធ្លាប់បានធ្វើសេចក្ដីរាយការណ៍ថា មានមនុស្សប្រហែល ៣៧,៩០០នាក់ បានប្ដឹងពីបញ្ហាឆបោកតាមអនឡាញ ខណៈការខូចខាតសរុបមានរហូតដល់ទៅ ៤.៥៩ពាន់លានបាត (ជាង ១៣៣លានដុល្លារ)៕