ចង់ចេះ IT តែមិនដឹងគេរៀនពីណាទៅណា មកស្គាល់វេបសាយមួយនេះ គូសផ្លូវបញ្ជាក់ច្បាស់ៗ ដូចផែនទីទៅរកកំណប់
Navasiri Morm
JULY 18 2024
អាជីវកម្ម 4.0
2.4 K views
1 min read

IT គឺជាជំនាញដ៏ពេញនិយម និងជំនាញដែលមានតម្រូវការទីផ្សារខ្ពស់បំផុតមួយនៅក្នុងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញអ្វីដែលជាបញ្ហាគឺសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមថ្មី ឬចង់រៀនសូត្រពីជំនាញនេះបន្ថែមបានជួបប្រទះនោះ គឺពួកគេមិនដឹងត្រូវចាប់ផ្ដើមរៀនពីណាទៅណានោះទេ។

Screenshot 2024 07 18 at 6.36.01 in the Evening

ដើម្បីជាដំណោះស្រាយឆ្លើយតបទៅកាន់បញ្ហាខាងលើ Technology Cambodia សូមណែនាំវេបសាយមួយដែលមានឈ្មោះថា Roadmap.sh ដែលអាចជួយបង្ហាញផ្លូវអ្នកក្នុងការចាប់ជំនាញណាមួយនៅក្នុងជំនាញ IT បាន។

ដោយវេបសាយមួយនេះបានធ្វើការគូសបង្ហាញជាផែនទីបង្ហាញពីផ្លូវក្នុងការឆ្ពោះទៅចាប់ជំនាញណាមួយក្នុងវិស័យ IT ថាតើដើម្បីក្លាយជាអ្នកជំនាញមួយរូបត្រូវឆ្លងកាន់ និងសិក្សាពីអ្វីខ្លះ ចាប់ផ្ដើមពីណាទៅណាជាដើម។ ហើយអ្វីដែលកាន់តែពិសេសនោះ នៅក្នុងដំណាក់កាលនីមួយៗ គេបានបង្កប់លីងមេរៀនដែលអ្នកអាចធ្វើការចុចទៅរៀនមេរៀនទាំងអស់នោះបានភ្លាមៗតែម្ដងពោលគឺអ្នកអាចរៀនតាមដំណាក់កាលពីមួយមេរៀនៗ ទៅមួយមេរៀនដើម្បីស្វែងយល់ពីជំនាញដែលអ្នកចង់ចាប់បាន។

Screenshot 2024 07 18 at 6.37.11 in the Evening

Screenshot 2024 07 18 at 6.37.22 in the Evening

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia