បុគ្គលិកដេកភ័យ! Intel បាត់ចំណូល៨១លាន$ និងគ្រោងដេញបុគ្គលិក១៥០០០នាក់ ក្នុងសម័យ AI ព្រោះ​មូលហេតុទាំងនេះ
Navasiri Morm
AUGUST 2 2024
ឌីជីថល
501 views
1 min read

យោងតាមការចុះផ្សាយរបស់គេហទំព័រ Asia Nikkei កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនផលិតឈីបល្បីឈ្មោះលំដាប់ពិភពលោក បានប្រកាសផែនការកាត់បន្ថយការងារចំនួន ១៥,000 បន្ទាប់ពីជួបប្រទះការធ្លាក់ចុះប្រាក់ចំណេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ រហូតដល់ ៨៥% ការកាត់បន្ថយការងារនេះកើតឡើងនៅពេលដែលក្រុមហ៊ុនកំពុងជួបប្រទះការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុន AMD និង Nvidia ក្នុងទីផ្សារឈីប AI។ 

2022 04 03 Image 2

ប្រភពដដែលបានឲ្យដឹងទៀតថា ការលក់របស់ Intel សម្រាប់ត្រីមាសនេះត្រូវបានរាយការណ៍មានប្រមាណ $12.8 ពាន់លានដុល្លារ ដែលធ្លាក់ចុះ ១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ ខណៈចំណូលមានការធ្លាក់ចុះដល់ ៨៣លានដុល្លារ។ ផ្ទុយទៅវិញខាងក្រុមហ៊ុន AMD ដែលជាគូរប្រកួតប្រជែង បានរាយការណ៍អំពីលទ្ធផលហិរញ្ញវត្ថុល្អខ្លាំងសម្រាប់ការរកស៊ីរយៈពេលដូចគ្នា ដែលមានការកើនឡើង ៩% មានចំណូលរហូតដល់ $.៨ ពាន់លានដុល្លារ និងការកើនឡើង ១៩% ខណៈប្រាក់ចំណេញមានរហូតដល់ទៅ $.១ពាន់លានដុល្លារ ខណៈក្រុមហ៊ុនមួយនេះកំពុងកាក់កបខ្លាំងក្នុងដំណើរការលក់ឈីប AI data center របស់ពួកគេ។ Y T428 R L7n Rykk Gkue L Cx7j

CEO របស់ Intel លោក Pat Gelsinger បានទទួលស្គាល់អំពីការលទ្ធផលនៃការធ្លាក់ចុះចំណូលដ៏គួរឲ្យខកចិត្តមួយនេះ និងបានប្ដេជ្ញាចិត្តស្វែងរកដំណោះស្រាយដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងទីផ្សារ។

Pat Gelsinger Intel Innovation 2023

គូរជម្រាបផងដែរថា ដើម្បីដោះស្រាយបញ្ហាទាំងនេះក្រុមហ៊ុន Intel បានប្រកាសផែនការសន្សំសំចៃចំណាយ ១០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥ ដោយក្នុងនោះរាប់បញ្ចូលទាំងផែនការណ៍ដេញបុគ្គលិក១៥០០០នាក់ផងដែរ។ បន្ថែមពីនេះទៀតលោក Gelsinger បានប្រកាស់ពីការងនុវត្តន៍ការងារឲ្យបានខ្លាំង និងមានប្រសិទ្ធិភាពដើម្បីដោះស្រាយបញ្ហាការចំណាយខ្ពស់ និងដើម្បីដោហស្រាយបញ្ហាលទ្ធផលហិរញ្ញវត្ថុធ្លាក់ចុះនេះផងដែរ៕

 1704125414396

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia