មិនទៅប្រយ័ត្នស្ដាយ! Ignite ត្រឡប់មកវិញជាថ្មី ដោយនាំបុគ្គល្បី​និងបុគ្គលឆ្នើមជាច្រើន ជជែកពី ​«ការបម្លាស់ប្រែអនាគត»
Navasiri Morm
NOVEMBER 8 2023
នវានុវត្តន៍
116 views
4 mins read

Ignite Phnom Penh គឺជាវេទិកាវោហាស័ព្ទសាធារណៈសម្រាប់ចែករំលែកចំណេះដឹង ភ្ជាប់ទំនាក់ទំនង និងជំរុញការផ្លាស់ប្តូរយោបល់ដើម្បីអភិវឌ្ឍសហគមន៍ ដែលត្រូវបានរៀបចំដោយ Ignite Cambodia។

នៅក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ Ignite Phnom Penhរដូវកាល៩ ជាមួយប្រធានបទ “បម្លាស់ប្រែអនាគត” ដែល​នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍ Ignite រដូវកាល៩ ក៏មានការចូលរួមពីវាគ្មិនចំណានៗជាច្រើននាក់ ដែលនឹងលើកយកប្រធានបទទាក់ទងពីសិល្បៈ គំនិតច្នៃប្រឌិត ការបង្កើតមាតិកា សុខុមាលភាព សុខភាពផ្លូវចិត្ត សហគ្រិនភាព បច្ចេកវិទ្យា និងស្ថាបត្យកម្ម។

399171661 735450975279838 3963266170235073404 N

វាគ្មិនរបស់ Ignite រដូវកាល៩នេះរួមមាន៖

១. ស្រី​ សុគន្ធ​ចរិយា ​​(Ria) ជា Ph.D. candidate, M. Arch ជាមួយប្រធានបទ “A គឺជា…”

២. លោក លឹម​ សេងឃួន ជា​ MD, MHPE, AFAMEE ជាមួយប្រធានបទ "ការប្រើប្រាស់ទ្រឹស្តីក្នុងជីវិតប្រចាំថ្ងៃ"

៣. លោក គឹម កាលីន ជា Educator និង Master Student ជាមួយប្រធានបទ "អំណាចនៃការរំពឹងទុក និងបរិយាបន្ន"

៤. លោក សាប់ សាំង ជាសហស្ថាបនិក និង​ CTO នៅ Karpia and DevX at KHNEAR Community ជាមួយប្រធានបទ  "បរិវត្តកម្ម"

៥. លោក ភាព សុភ័ក ជា Content Creator ជាមួយប្រធានបទ "ព្រោះតែនារីម្នាក់…"

៦. អ្នកនាង នី មរកត ជា Content Creator និងសហស្ថាបនិក GooShop ជាមួយប្រធានបទ "បដិសេធ ការបដិសេធ"

៧. កញ្ញា ឃន លាងអេង (នារីចល័តចរ) ជា​ Adventure Content Creator ជាមួយប្រធានបទ "អនាគតខ្ញុំ ក្នុងកណ្តាប់ដៃខ្ញុំ" 

៨. កញ្ញា ហួច ពិណា ជា BD Manager, Toastmaster ជាមួយប្រធានបទ "ធ្វើវាសិនទៅ"

៩. លោក សែម រតនា ជា​​ Content Creator និង ស្ថាបនិក DRPROFESSIONAL CLINIC & S'berk Cosmetics ជាមួយប្រធានបទ "Overcoming Self-Doubt"

១០. លោក អ៊ូ តុងហួរ ជា​ Fulbright Alumni សហគ្រិន​​ និង DEI lecturer ជាមួយប្រធានបទ  "Leveraging Our Privilege for an Inclusive and Equitable Future"

១១. លោក Jomar Conde ជា Deputy Campus Director for Academics of Aii ជាមួយប្រធានបទ "Living While You’re Dying"

ក្រៅពីមានការនិយាយជាសាធារណៈរបស់វាគ្មិនហើយ Ignite Phnom Penh រដូវកាលនេះក៏មានកម្មវិធីផ្សេងៗទៀតដូចជា កិច្ចពិភាក្សាតុមូល ការសម្តែង និងច្រៀងពីសិល្បករឆ្នើមៗដូចជា ក្រុម D-Man  ក្រុម Blue Wing កញ្ញាGabbie Elle និងលោក Tonghor Hout។ 

សូមកុំភ្លេចចូលរួម វេទិកាវោហាស័ព្ទសាធារណៈ Ignite Phnom Penh រដូវកាលទី៩ ទាំងអស់គ្នាណា នៅថ្ងៃ អាទិត្យ ទី ១២ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ នាឱកាសនោះលោកអ្នកនឹងទទួលបានចំណេះដឹង គំនិតល្អៗ មានឱកាសសួរសំណួរ និងសំណេះសំណាលជាមួយវាគ្មិនផ្ទាល់ ព្រមទាំងបង្តើតទំនាក់ទំនងជាមួយអ្នកចូលរួមដ៏ទៃទៀត ដើម្បីទទួលបានបទពិសោធន៍ និងការចែករំលែកជាច្រើនពីបណ្ដាវាគ្មិនចូលរួមផងដែរ។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះសូមចូលតាមតំណភ្ជាប់នេះ៖ https://bit.ly/ignitepp9

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth