របៀបសណ្តោងយានជំនិះអោយស្រួល និងមិនខុសច្បាប់
Lee Then
JULY 13 2024
យានយន្ត
153 views
1 min read

របៀបសណ្តោងយានជំនិះអោយស្រួល និងមិនខុសច្បាប់

ក្នុងការប្រើប្រាស់យានជំនិះ យើងអាចជួបប្រទះបញ្ហាផ្សេងៗដែលបណ្តាលអោយត្រូវសណ្តោងរថយន្ត ឬម៉ូតូ។ ដូច្នេះ ថ្ងៃនេះ ខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាពីការសណ្តោង និងបែបបទនៃការសណ្តោងតាមបញ្ញត្តិដូចខាងក្រោម៖

បែបបទនៃការសណ្តោងយានជំនិះ

  1. ការប្រើប្រាស់ឧបករណ៍សណ្តោង:
    អ្នកបើកបរត្រូវប្រើខ្សែរកាប ឬដងដែក ឬឧបករណ៍សម្រាប់សណ្តោង ដែលធានាថាជាប់មាំល្អ និងងាយស្រួលក្នុងការបត់បែន។ 26 0x55 2000x1050 1200x630 How to Tow a Car.jpg

  2. កម្រិតទម្ងន់:
    ហាមអ្នកបើកបរប្រើខ្សែសណ្តោងចំពោះយានជំនិះដែលមានទម្ងន់សរុបលើសពី ៥ តោនឡើងទៅ។

  3. ការសណ្តោងយានជំនិះជាច្រើន:
    ហាមអ្នកបើកបរសណ្តោងយានជំនិះលើសពីមួយគ្រឿង ឬសណ្តោងយានជំនិះដែលមានសណ្តោងរ៉ឺម៉កនិងស៊ីមីរ៉ឺម៉ក។
    0724151259 Scaled.jpg

  4. ទោចក្រយាន និងទោចក្រយានយន្ត:
    ហាមសណ្តោងទោចក្រយាន ឬទោចក្រយានយន្ត។

  5. អ្នកដំណើរនៅក្នុងរថយន្ត:
    ហាមអ្នកបើកបរសណ្តោងរថយន្តគ្រប់ប្រភេទដែលមានអ្នកដំណើរនៅក្នុងនោះក្រៅពីអ្នកកាន់ចង្កូត។

  6. សញ្ញាសមរម្យសម្រាប់រ៉ឺម៉ក និងសឺមីរ៉ឺម៉ក:
    រថយន្តដែលមានសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ត្រូវមានសញ្ញាត្រីកោណសមបាតដែលមានកញ្ចក់ចាំងពន្លឺពណ៌លឿងពីរដាក់នៅកាងរថយន្តខាងមុខអមសងខាងស្លាកលេខ។81c21 X Myvi L. Ac U F894,1000 Q L80 .jpg

ការគ្រប់គ្រងដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន

  • បច្ចេកទេសនៃការថ្ពក់សណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក និងការដោះរ៉ឺម៉ក ឬសឺមីរ៉ឺម៉កចេញពីរថយន្ត ឬក្បាលរថយន្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន។

បែបបទនៃការសណ្តោងនេះត្រូវបានដកស្រង់ពីការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល https://t.me/roadsafetykandal ។ បងប្អូនត្រូវតែអនុវត្តតាមបញ្ញត្តិខាងលើ ដើម្បីធានាសុវត្ថិភាព និងការគោរពច្បាប់ក្នុងការបើកបរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia