BYD Shark ឬក៏ BYD ត្រីឆ្លាមនិងមានវត្តមាននៅកម្ពុជាយើងនាពេលខាងមុខនេះហើយ
Lee Then
AUGUST 29 2024
យានយន្ត
234 views
2 mins read

ត្រីឆ្លាម ជាអ្វីដែលយើងទាំងអស់គ្នាជឿជាក់ថាវារស់នៅក្នុងទឹកប៉ុន្តែ នៅពេលនេះត្រីឆ្លាមប្រភេទថ្មីមួយដែលមិនធ្លាប់បានឃើញពីមុន នឹងឈានជើងចូលមកដល់ក្នុងប្រទេសកម្ពុជាយើង នាពេលថ្មីៗនេះ វាត្រូវបានគេហៅថា BYD Shark

E990e690 8fed 51a6 8f41 282908e50000

BYD Shark គឺជារថយន្ត Pickup Hybrid ដំបូងគេរបស់ក្រុមហ៊ុន BYD ដែលបង្កើតឡើងជាពិសេសសម្រាប់ការបើកបរ Off-road។ រថយន្តនេះមានការរចនាដ៏រឹងមាំ និងស្រស់ស្អាត ជាមួយនឹងក្រឿងឆ្អឹង DMO Platform ដែលបំពាក់ដោយប្រព័ន្ធ DM-i និង DM-p របស់ BYD ដែលអាចធានាបាននូវសមត្ថភាពខ្ពស់ក្នុងការបើកបរ។

60ad8cef06.png

BYD Shark មានម៉ូទ័រអេឡិចត្រូនិចពីរ និងប៉ុងពី (four-wheel-drive) ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5T រួមគ្នាជាមួយប្រព័ន្ធ plug-in hybrid ដែលអាចផលិតថាមពលបាន 195 សេះ ឬ 143 គីឡូវ៉ាត់។ បើសិនជាអ្នកចង់បានកម្លាំងខ្លាំងជាងនេះ ក៏មានជម្រើសម៉ាស៊ីន 2.0T ដែលមានកម្លាំង 245 សេះ ឬ 180 គីឡូវ៉ាត់។ រថយន្តនេះអាចធ្វើដំណើរបានចម្ងាយដល់ទៅ 1200 គីឡូម៉ែត្រ ក្នុងពេលដែលសាកថ្ម និងចាក់សាំងពេញមួយពេល។

Byd Feature.png

សមត្ថភាព និងការរចនារបស់ BYD Shark ធ្វើឱ្យវាមានភាពស្រដៀងទៅនឹង Ford F-150 Lightning។ វាមានអំពូលបំភ្លឺពេលថ្ងៃដែលមានរាងជាអក្សរ C ដែលបង្ហាញយ៉ាងច្បាស់នៅផ្នែកខាងមុខ ជាមួយនឹង Logo BYD ធំៗ។ ផ្នែកខាងក្រោយក៏បានបំពាក់ដោយ Logo BYD នៅលើទ្វាទ្រុង និងមានអំពូល LED ផ្នែកខាងក្រោយដែលផ្តល់ដំណឹងដល់អ្នកធ្វើដំណើរតាមក្រោយបានយ៉ាងច្បាស់លាស់ សម្រាប់ការធានាសុវត្ថិភាពបន្ថែម។

By Ds Shark Pickup Us 1.jpeg

BYD Shark នឹងមានវត្តមានក្នុងកម្មវិធី Auto Show 2024 នៅថ្ងៃទី 27-28 ខែមេសា ដែលនឹងប្រារព្ធនៅកម្ពុជា។ Technology Cambodia នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមនៅពេលដែល Shark បានមកដល់កម្ពុជា។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia