Honda គឺជាឈ្មោះដែលស្គាល់គ្រប់គ្នាទៅហើយនៅក្នុងទីផ្សារម៉ូតូនៅស្រុកខ្មែរយើង ហើយអាចនិយាយបានថា គាត់គឺជា “King” នៅក្នុងទីផ្សារនេះ។ ប៉ុន្តែបើនិយាយពីទីផ្សាររថយន្ត វាដូចជាស្ងប់ស្ងាត់បន្តិច។ ថ្ងៃនេះ ខ្ញុំចង់ណែនាំរថយន្ត Honda មួយម៉ូដែលថ្មីគឺ All-New Honda Civic RS 2024 ដែលមានលក្ខណៈពិសេសមួយចំនួន។
ការញាំសាំងរបស់វានៅក្នុងក្រុងមានអត្រា 7.7L/100km ខណៈដែលក្រៅក្រុងអាចមានអត្រា 6L/100km។ រូបរាងរបស់វាត្រូវបានបង្កើតឲ្យទាក់ទាញយ៉ាងខ្លាំង ជាពិសេសកង់ទំហំ 17 អ៊ីញ ដែលមានបែបផែន Performance ដែលសាកសមនឹងការរត់ល្បឿនលឿន។ រថយន្ត Honda Civic RS 2024 នេះត្រូវបានបំពាក់ជាមួយ Spoyler ស្រាប់ ដោយមិនចាំបាច់ចំណាយលុយបន្ថែមទៀត។ ចំណែករបស់ភ្លើងខាងមុខបានប្រើបច្ចេកវិទ្យា LED ដែលអាចបំភ្លឺផ្លូវបានយ៉ាងច្បាស់។
គោលបំណងរបស់ Honda គឺដើម្បីឲ្យបងប្អូនមិនចំណាយលុយបន្ថែមទៀត ដូច្នេះ Honda បានបំពាក់ Spoyler ខាងក្រោយស្រាប់។ ភ្លើងស្តុបក្រោយគឺជា LED ជាមួយនឹង Logo RS ពណ៌ក្រហមដែលបង្កើតភាពស្រស់ស្អាតមែនទែន។
រថយន្ត Honda Civic RS 2024 មានម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ VTEC Turbocharged ដែលផលិតកម្លាំង 176 សេះ និងកម្លាំងរមួល 240 Nm ប្រើប្រាស់ប្រព័ន្ធប៉ុងមុខ និងប្រអប់លេខ CVT ដែលអាចធ្វើដំណើរពី 0-100km/h ក្នុងរយៈពេល 5.8 វិនាទី និងល្បឿនអតិបរិមា 200km/h។
រថយន្តនេះមកជាមួយនឹងប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា៖ ពោងសុវត្ថិភាព 6, ប្រព័ន្ធហ្វ្រាំង ABE&EBD, ប្រព័ន្ធគ្រប់គ្រងលំនឹង, សញ្ញាបញ្ឈប់ពេលមានអាសន្ន, ប្រព័ន្ធជំនួយពេលឡើងភ្នំ, ប្រព័ន្ធចាក់សោដោយស្វ័យប្រវត្តិពេលដើរចេញ, ប្រព័ន្ធ SmartKey, Adaptive cruise control, ប្រព័ន្ធហ្វ្រាំងកាត់បន្ថយការប៉ះទង្គិច, ប្រព័ន្ធជំនួយក្នុងការបើកបរ និង Auto high beam។
តម្លៃរថយន្ត Honda Civic RS 2024 នៅស្រុកខ្មែរគឺ $53,500។