២០២៣ បើមិនចង់ត្រូវគេហេក នេះជាក្បួនដាក់លេខសម្ងាត់ឱ្យខ្លាំង ៤៣៨ទ្រីលានឆ្នាំ ក៏ហេកមិនចូល
Navasiri Morm
MARCH 19 2023
អាជីវកម្ម
7 K views
2 mins read

បច្ចុប្បន្ននេះ ករណីត្រូវបានគេហេកគណនីផ្សេងៗ គឺកើតមានឡើងជារៀងរាល់ថ្ងៃ ដែលការបាត់បង់គណនីផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនថាតែគណនីបណ្ដាញសង្គមដូច ជា Facebook, TikTok, ឬ​ Email ជាដើម គឺសុទ្ធតែនាំមកនូវបញ្ហាឈឺក្បាល និងផលប៉ះពាល់ជាច្រើន ដល់យើងដែលជាម្ចាស់គណនី។ ហើយដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ​ក្រុមហ៊ុនសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Hive Systems  បានធ្វើការស្រាវជ្រាវនឹងណែនាំឱ្យដាក់លេខសម្ងាត់ (Password) ឱ្យខ្លាំងដូចខាងក្រោម។

បើតាមគេហទំព័រ CNBC ដែលបានដកស្រង់ការការសិក្សារបស់ក្រុមហ៊ុន Hive Systems បានឱ្យដឹងថា ដើម្បីការពារពីការហេកយកលេខសម្ងាត់ អ្នកគួរតែដាក់លេខសម្ងាត់ចម្រុះចំនួន ១៨ខ្ទង់ ដោយលាយឡំនឹងអក្សរតូចធំ សញ្ញា និងលេខ ទើបមានសុវត្ថិភាព ពីព្រោះការដាក់ពាកសម្ងាត់បែបនេះ ជាមធ្យមហែកគឺត្រូវចំណាយពេលដល់ទៅ៤៣៨ទ្រីលានឆ្នាំឯណោះដើម្បីហែកបាន។

ដោយឡែកប្រសិនបើអ្នកដាក់តិចត្រឹម៨ខ្ទង់ បើទោះបីជា មានលាយឡំអក្សរតូចធំ សញ្ញា និងលេខ ក៏ដោយ ក៏ក្រុមហេកឃ័រ អាចហេកចូលបានត្រឹមតែ៨ម៉ោងប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជារបាយការណ៍លេខសម្ងាត់ដែលងាយត្រូវបានគេហេក និងទម្រង់លេខសម្ងាត់ដែលរឹងមាំ។

 

 

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth