ចេះមួយក្បាច់នេះ អាចមើលវីដេអូទាំងអស់ក្នុង YouTube តាម Telegram ហើយអាចទៅជា MP3បានទៀត
Makara Rin
JUNE 26 2022
គន្លឹះល្អៗ
2.5 K views
1 min read

បច្ចុប្បន្ននេះ Telegram គឺកំពុងតែមានកំណើននៃការប្រើប្រាស់ច្រើនពោលគឺវាងាយស្រួលក្នុងការធ្វើទំនាក់ទំនង ឬធ្វើការផ្ញើឯកសារអ្វីផ្សេងៗជាច្រើនទៀត ដោយឡែក Telegram មិនត្រឹមអាចទំនាក់ទំនងគ្នាបានទេ តែវាក៏អាចឱ្យយើងចូលទៅមើលវីដេអូទាំងអស់ចេញពី YouTube ក៏ដូចជាបំប្លែងវីដេអូទាំងនោះទៅជា MP3 ដោយមិនបាច់ប្រើនកម្មវិធីផ្សេងមកជំនួយនោះទេ។

ដូច្នេះថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីវិធីងាយៗដើម្បីចូលទៅស្វែងរកវីដេអូដែលយើងចង់ដែលមានលើ YouTube តាមរយៈ Telegram ក៏ដូចជាបំប្លែងវីដេអូចម្រៀងទៅជាប្រភេទ MP3 ដើម្បីទុកស្តាប់ថ្ងៃក្រោយ​ ហើយដើម្បីចូលទៅស្វែងរកបានអ្នកគ្រាន់តែធ្វើតាមវិធីងាយៗខាងក្រោម៖

របៀបប្រើ

ដំណាក់កាលទីមួយ (ស្វែងរកវីដេអូ)

  • ចូលទៅកាន់ Telegram បន្ទាប់មកទៀតចូលទៅក្នុង Group, Channel ឬ Chat ដែលទុកសម្រាប់ផ្ទុកឯងសារ
  • ហើយចុចពាក្យថា​ @Youtube ដកឃ្លាមួយ ហើយសរសេរចំណង់ជើងវីដេអូដែលអ្នកចង់ស្វែងរកជាការស្រេច

1

ដំណាក់កាលទី 2 (បំប្លែងវីដេអូទៅជា MP3)

  • ចូលទៅកាន់ Telegram ដដែល ហើយស្វែងរកពាក្យថា YouTube Downloader
  • បន្ទាប់មកវាអ្នកនឹងឃើញ​ Bot YouTube Downloader ដូចបង្ហាញក្នុងរូបហើយចុចពីលើវារួចពាក្យថា Start
  • ដូច្នេះដើម្បីចង់បានវីដេអូទាំងនោះទៅជា​ MP3 អ្នកគ្រាន់តែ Copy link ដែលបានស្វែងរកខាងលើរួច Paste វាចូលទៅក្នុង​ Bot YouTube Downloader ជាការស្រេច
  • ចុងក្រោយវានឹងបង្ហាញ File វីដេអូទាំងនោះទៅតាមប្រភេទទាំងអស់​ដើម្បីឱ្យយើងទាញចូលក្នុងទូរស័ព្ទ។
  • គួរជម្រាបផងដែរថា អ្នកក៏អាច Copy link ចេញពី YouTube ដើម្បីបំប្លែងវាក៏បានដែរ។

2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia