ដូចដែលអ្នកបានដឹងហើយថា ថ្មីៗ Google បានធ្វើការបញ្ចេញ AI Chatbot របស់ខ្លួនដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការរហូតដល់ទៅ 180ប្រទេសឯណោះរួមទាំងប្រទេសកម្ពុជាយើងផងដែរ ប៉ុន្តែចំពោះ Bard AI នេះគឺមានតែនៅលើ Web Browser តែប៉ុណ្ណោះ ពោលគឺមិនដូចជាមួយនឹង Microsoft Bing ទេ។
ដោយឡែក នៅក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបចូលទៅបំប្លែង Google Bard AI ដែលមាននៅលើ Browser ឲ្យទៅជាអេបដើម្បីងាយស្រួលចូលប្រើប្រាស់នៅលើ iPhone ។ យ៉ាងណាមិញចំពោះវិធីសាស្រ្តនេះគឺយើងត្រូវប្រើជាមួយនឹង Safari ហើយមែនទែនទៅវាក៏មិនមែនជាវិធីសាស្រ្តថ្មីដែរ។ ដូច្នេះខាងក្រោមនេះគឺជារបៀបប្រើប្រាស់។
- ចូលទៅកាន់ Safari រួចវាយពាក្យថា Bard AI
- បន្ទាប់មកធ្វើការភ្ជាប់គណនីរបស់អ្នកជាមួយនឹង Bard AI
- បន្ទាប់ពីភ្ជាប់រួចហើយអ្នកអាចចុចលើសញ្ញាខាងក្រោមរួចយកពាក្យ Add to Homescreen
- ដូច្នេះ Bard AI នេះវានឹងលោតទៅកាន់ Homescreen របស់អ្នកដែលមានទ្រង់ទ្រាយដូចអេបផ្សេងៗដែរ
គូសបញ្ជាក់ផងដែរថាបន្ទាប់ពីចេញទម្រង់បែបនេះហើយអ្នកក៏អាចធ្វើការប្តូរ icon វាក៏បានដែរ ហើយរាល់ពេលដែលចុចចូលគឺវានឹងលោតទៅកាន់ Bard AI ផ្ទាល់តែម្តង។
អត្ថបទដោយ៖ រិន មករា