កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុន DAHUA Technology បានធ្វើការចាប់ដៃក៏ដូចជាសហការគ្នាជាមួយនឹងក្រុមហ៊ុន SS Cambodia ដើម្បីរៀបចំកម្មវិធីដ៏ធំមួយឈ្មោះថា DAHUA ROADSHOW Monitor & Storage 2024 ដែលធ្វើឡើងនៅសណ្ឋាគា NAGAWORLD ។
នៅក្នុងកម្មវិធីដ៏ធំមួយនេះគឺមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន បណ្តារភ្នាក់ងារលក់ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ លើសពីនេះទៅទៀតនៅក្នុងព្រឹត្តិការណ៍ DAHUA ROADSHOW Monitor & Storage 204 នេះគឺមានការដាក់តាំងបង្ហាញជាមួយនឹងប្រភេទ Monitor ម៉ាក DAHUA ទំនើបៗជាច្រើនប្រភេទ ការដាក់បង្ហាញជាមួយនឹង Storage, RAM និងកាមេរ៉ាសុវត្ថិភាពម៉ាក DAHUA ជាច្រើនទៀតដែរ។
ទន្ទឹមនឹងនេះ លោក EVAN ដែលជា Distributor Manager Sale នៃក្រុមហ៊ុន DAHUA និងលោក MAO DARA ដែលត្រូវជា Representative of SS Cambodia ក៏បានធ្វើការឡើងបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួននិងបានធ្វើការថ្លែងអំណរគុណទៅដល់អតិថិជននឹងដៃគូរចែកចាយទូទាំងប្រទេសផងដែរ។
យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍ DAHUA ROADSHOW Monitor & Storage 2024 នេះក៏មានការធ្វើបទបង្ហាញរបស់អ្នកជំនាញ២រូប ទាក់ទងទៅនឹងមុខងារថ្មីៗ បច្ចេកវិទ្យាថ្មី តម្រូវការនៃការប្រើប្រាស់ នឹង Spec នីមួយៗរបស់ប្រភេទ Monitor ម៉ាក DAHUA ថែមទៀតដើម្បីឲ្យកាន់តែច្បាស់ទៅលើផលិតផល។ ហើយចុងក្រោយក៏មានជាការឆ្លើយសំណួរយករង្វាន់ជាច្រើនបន្ថែមទៀត។
អត្ថបទដោយ៖ រិន មករា