អត់ចង់ចាយលុយទិញ Photoshop ហើយក៏មិនចង់ប្រើ Cracked អេបនេះមានមុខងារសឹងដូចគ្នា ហើយ Free ទៀត
Makara Rin
NOVEMBER 11 2024
គន្លឹះល្អៗ
268 views
1 min read

ប្រសិនបើអ្នកទើបតែចាប់ផ្តើមធ្វើការទាក់ទងជាមួយនឹងការ Design គឺធជាចៀសមិនផុតពីកម្មវិធី Photoshop នោះទេ ដោយកម្មវិធីមួយនេះវាមានមុខងារច្រើនដើម្បីជំនួយដល់ការងារ Design របស់យើងប៉ុន្តែកម្មវិធីមួយនេះមិនមែនឲ្យយើងប្រើប្រាស់ Free នោះទេគឺគិតលុយ។ ដូច្នេះធ្វើឲ្យអ្នកខ្លះដែលទើបតែចាប់ផ្តើមឬក៏មិនសូវទាញចំណូលពីវាបានច្រើនក៏សម្រេចចិត្តប្រើប្រាស់របស់ Cracked ដែលវាប្រឈមជាមួយនឹងហារនិភ័យខ្លាំងដល់កុំព្យូទ័រ។

ក្នុងនោះផងដែរប្រសិនបើអ្នកគិតថាមិនទាន់ចង់ចំណាយលុយទិញច្រើនទៅលើកម្មវិធីប្រើប្រាស់ទាំងនេះ យើងក៏អាចប្រើប្រាស់កម្មវិធីមួយនេះជំនួសវិញក៏បានដែរ ដោយមុខងារផ្សេងៗគឺសឹងតែដូចជាមួយនឹង Photoshop ដែរ ជាពិសេសគឺវាស្គាល់អក្សរខ្មែរថែមទៀតផង។

របៀបប្រើ

  • ចូលទៅកាន់វេបសាយរួចទាញយកកម្មវិធីមួយឈ្មោះថា Krita
  • បន្ទាប់មកធ្វើការដំឡើងវាដើម្បីប្រើប្រាស់
  • បន្ទាប់ពីដំឡើងរួចយើងអាចចូលទៅប្រើមុខងារផ្សេងៗហាក់បីដូចជានៅក្នុង Photoshop ដែរ
  • វាមានការបង្ហាញជាផ្ទាំង Layer អាចកែពណ៌ អាចបង្កើត Shape និងអាចប្រើប្រាស់ Tool ជាច្រើនទៀតទៅតាមតម្រូវការរបស់យើង។

2

1

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia