ដេកមិនលក់បក់មិនល្ហើយ ឃើញគេបញ្ចេញបច្ចេកវិទ្យា AI ព្រោងព្រាត ឥឡូវ Google បញ្ចេញ Bard AI Chatbot ដែរហើយ
Makara Rin
MARCH 23 2023
នវានុវត្តន៍
3.7 K views
1 min read

ដូចដែលអ្នកបានដឹងហើយថា ក្រុមហ៊ុនយក្ស Google ធ្លាប់បានប្រកាសពីបច្ចេកវិទ្យា AI មួយដែលមានឈ្មោះថា Bard ហើយកន្លងមកក៏ស្ងាត់មួយរយៈ មិនតែប៉ុណ្ណោះក៏លេចមុខក្រុមហ៊ុនធំៗដូចជា Microsoft ជាដើមបានបញ្ចេញនូវបច្ចេកវិទ្យា AI របស់ខ្លួនផងដែរ។ ដោយឡែកថ្មីៗនេះ Google បានធ្វើការបើកឲ្យចុះឈ្មោះប្រើប្រាស់ Bard AI នេះហើយ។

យ៉ាងណាមិញសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ប្រើប្រាស់ អ្នកទាំងអស់គ្នាអាចចុះឈ្មោះដើម្បីរង់ចាំ(Waitlist) ប្រើប្រាស់បាន ហើយចំពោះរយៈពេលនៃការរង់ចាំគឺមិនយូរទេ ដោយអ្នកខ្លះអាចរង់ចាំតែប៉ុន្មានម៉ោងប៉ុណ្ណោះគឺអាចចូលទៅប្រើប្រាស់បានហើយ។ ក្នុងនោះផងដែ  Bard ក៏មានមុខងារពិសេសៗដូចជា៖

  • អាចជួយសរសេររឿងប្រលោមលោឲ្យយើងបាន
  • អាចធ្វើកញ្ចប់ដំណើរកកំសាន្តឲ្យយើងបាន
  • អាចបង្កើតសំលេងបែបផ្សព្វផ្សាយសម្រាប់តម្រូវរបស់យើងឬហៅថា Audio Tagline
  • គូសបញ្ជាក់ផងដែរថា សម្រាប់ Bard AI Beta បច្ចុប្បន្នគឺអាចដំណើរបានតែនៅសហរដ្ឋអាមេរិច និងចក្រភពអង់គ្លេសជាដើម។ លើសពីនេះទៅទៀត Google ក៏មិនធ្វើផ្លាសប្តូរ Google Searchs ដោយជំនួសមកវិញនូវ Bard នោះទេពោលគឺបង្កើតបន្ថែម ហើយ Bard គឺអាចទទួលយកព័ត៌មានបានទូលំទូលាយ មិនលម្អៀង មិនងាយខុស ថែមទាំងដឹងព័ត៌មានណាពិតឬមិនពិតថែមទៀតផង។

    សម្រាប់អ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះ​ Bard AI ថ្មីរបស់ Google មួយនេះ គិថាវាអាចនឹងមកផ្តួល Microsoft ឬក្រុមហ៊ុនផ្សងទៀតបានដែរទេ?

    អត្ថបទដោយ៖​ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia