អ្នកប្រើប្រាស់ទូរសព្ទ iPhone មួយចំនួនមិនចាប់អារម្មណ៍នោះទេថាអ្នកបានបើកមុខងារ Live Photo និង មិនបានសម្អាតប្រវត្តិនៃការប្រើប្រាស់ Safariឲ្យបានត្រឹមត្រូវ។ មុខងារ Live Photo និង Safari នេះហើយដែលជាមូលហេតុបង្កឲ្យទូរសព្ទរបស់អ្នកឆាប់ពេញ Memory ចង់ដោនឡូត ឬថតរូបអ្វីលែងបានតែម្តង។ ថ្ងៃនេះ Technology Cambodia (ចាបខៀវ) នឹងមកប្រាប់អ្នកពីរបៀបិទមុខងារ Live Photo និងសម្អាតប្រវត្តិប្រើប្រាស់ Safari ដូចខាងក្រោម៖
ទី១ ចុចបិទមុខងារ Live Photo នៅពេល ថតរូប
វិធីទីមួយទៀត ចូលទៅ Setting អូសរកកាមេរ៉ា setting បន្ទាប់មកចុចលើពាក្យ Preserve setting រួមបើកមុខងារ Live Photo ជាការស្រេច។
ទី២ Clear Safari data
ជាដំបូងអ្នកត្រូវចូលទៅក្នុង Setting ស្វែងរកពាក្យ Safari បន្ទាប់មកអូសរកពាក្យ Clear history and website data រួចចុចលុបជាការស្រេច។
អត្ថបទដោយ៖ អូន រ៉ាទី
ប្រភព howtogeek; Brandon Butch