ការរៀបចំស្លាយឲ្យមានភាពទាក់ទាញក៏ជាផ្នែកមួយដ៏សំខាន់ សម្រាប់សិស្សនិស្សិត ក៏ដូចជាអ្នកធ្វើការ។ ប៉ុន្ដែអ្វីដែលជាបញ្ហាគឺការរៀបចំស្លាយម្ដងៗ ត្រូវចំណាយពេលយូរ និងពិបាកក្នុងការឌីហ្សាញឲ្យស្លាយមានភាពស្អាតនិងទាក់ទាញ។
ដូច្នេះហើយថ្ងៃនេះ Technology Cambodia សូមណែនាំពីវេបសាយមួយ ដែលមានពុម្ភ ឬ Template ស្លាយរាប់ពាន់ ដែលអ្នកអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។
វេបសាយមួយនោះគឺ «Slidego.com» ដែលផ្ដល់ជូន Template ស្លាយដោយឥតគិតថ្លៃ មានទាំងស្លាយសម្រាប់ Power Point និង Google Slideផងដែរ។ បន្ថែមពីនេះទៀត ក៏មាននូវមុខងារ AI ដែលអាចជួយបង្កើតស្លាយទៅតាមតម្រូវការរបស់អ្នកបានថែមទៀតផង។