ចង់ចេះធ្វើទីផ្សារទេ? នេះជាវគ្គសិក្សា គ្រិះធ្វើទីផ្សារល្អបំផុត៥ បង្រៀនហ្វ្រី ដោយសាកលលំដាប់ពិភពលោក
Navasiri Morm
FEBRUARY 27 2023
ឌីជីថល
3.5 K views
2 mins read

ជំនាញធ្វើទីផ្សារគឺជាជំនាញដ៏ចាំបាច់បំផុតមួយដែលមិនអាចខ្វះបាន ពោលគឺបើទោះបីជាអ្នកមានផលិតផល ឬសេវាកម្មល្អប៉ុណ្ណាក៏ដោយ បើអ្នកមិនចេះផ្សព្វផ្សាយធ្វើទីផ្សារនោះ អ្នកប្រាកដជាមិនមាននរណាម្នាក់មកទិញផលិតផលរបស់អ្នកនោះឡើយ។ ហើយថ្ងៃនេះផងដែរ ចាបខៀវ Technology Cambodia នឹងធ្វើការលើកយកនូវវគ្គសិក្សាល្អបំផុតទាំង៥ ពាក់ព័ន្ធនឹងមូលដ្ឋានគ្រិះក្នុងការធ្វើទីផ្សារ បង្រៀនដោយសាកលវិទ្យាល័យលំដាប់ពិភពលោក។ ដោយវគ្គសិក្សាទាំង៥នោះរួមមាន៖

១.The Strategy of Content Marketing៖ វគ្គសិក្សានេះ អ្នកនឹងបានរៀនពីចំណេះដឹងស្នូលសំខាន់ៗ ពាក់ព័ន្ធនឹងការផលិតមាតិកា (Content) សម្រាប់យកទៅផ្សព្វផ្សាយឱ្យមានប្រសិទ្ធិភាពខ្ពស់ អាចប្រើបានទាំងការទាក់ទាញការលក់ ក្នុងការបង្កើតកេរ្ដិ៍ឈ្មោះផ្ទាល់ខ្លួន (Personal Branding) ជាដើម។ វគ្គសិក្សានេះបង្រៀនដោយសាកលវិទ្យាល័យ University of California, Davis។
ចុចទីនេះ

២. Brand Management: Aligning Business, Brand and Behaviour៖ នៅក្នុងវគ្គសិក្សាមួយនេះអ្នកនឹងបានរៀនយ៉ាងលម្អិតពីរបៀបគ្រប់គ្រងម៉ាកយីហោ (Brand Mangement) សម្រាប់ក្រុមហ៊ុន ឬអាជីវកម្មមួយ។ វគ្គសិក្សាមួយនេះបង្រៀនដោយសាកលវិទ្យាល័យ University of London, London Business School។
ចុចទីនេះ

៣. An Introduction to Consumer Neuroscience & Neuromarketing៖ វគ្គនេះសិក្សានេះ អ្នកនឹងបានរៀនពីរបៀបដែលអតិថិជនគិត និងសម្រេចចិត្តជ្រើសរើសទិញ តាមទ្រឹស្ដីវេជ្ជសាស្រ្ដាដែលបានសិក្សាទៅលើរបៀបដែលខួរក្បាលមនុស្សគិត។ ការដឹងពីរបៀបដែលអតិថិជនគិតនឹងធ្វើឱ្យអ្នកធ្វើទីផ្សារចំអ្វីដែលអតិថិជនចង់បាន និងអាចឈានដល់ការសម្រេចចិត្តទិញ។ វគ្គសិក្សានេះទាំងមូលត្រូវបានបង្រៀនដោយ Copenhagen Business School (CBS)។
ចុចទីនេះ

៤.Global Marketing: Building Iconic Brands: វគ្គសិក្សាមួយនេះ ផ្ដោតសំខាន់ទៅលើការរៀបចំផែនការណ៍ទីផ្សារ ដើម្បីអាចពង្រីកខ្លួនទៅកាន់ទីផ្សារពិភពលោក និងមានរូបមន្ដច្បាស់ៗ ដែលអ្នកអាចយកទៅប្រើបាន។

ចុចទីនេះ

៥. Digital Marketing Garage: នេះជាវគ្គសិក្សាមូលដ្ឋានគ្រិះធ្វើទីផ្សារឌីជីថលដ៏ល្អបំផុតមួយដែលផ្ដល់ជូនដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ក្រោយពីបញ្ចប់ការសិក្សាអ្នកក៏នឹងទទួលបានសញ្ញាបត្របញ្ជាក់មួយផងដែរ៕

ចុចទីនេះ

អត្ថបទដោយ៖  ម៉ម ណាវ៉ាសិរិ

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia