​​​​ល្បីណាស់រោងចក្រដំឡើងឡាន​​ ford នៅពោធិ៍សាត់​​សម្ពោធភ្លាមផលិត​ ២ម៉ូដែលនេះមុនគេ​​​​​ តោះមកដឹងតម្លៃ
Pheakdey Prem
JUNE 15 2022
យានយន្ត
931 views
2 mins read

ល្បីខ្លាំងណាស់​​ រោងចក្រដំឡើងរថយន្ត Ford នៅពោធិ៍សាត់សម្ពោធហើយភ្លាមនោះ​ ខាងក្រុមហ៊ុន​ Ford នឹងផ្តោតសំខាន់លើការដំឡើងរថយន្ត ២​ម៉ូដែលនៈដំបូងគេរួមមាន ​Ford  Ranger និង Ford Everest  ដែលកំពុងតែលក់ដាច់ជាងគេនៅកម្ពុជាជាមួយតម្លៃពិសេស ។

287296956 442414244550840 255983838480515459 N

ចំពោះ  Ford Ranger  Wildtrak ​​ស៊េរីឆ្នាំ 2023​ បានដាក់លក់នៅស្រុកខ្មែរយើងហើយ ក្នុងតម្លៃ​ $58,500 ដោយ​ Ford បានផ្តល់នូវម៉ាស៊ីនម៉ាស៊ូត 2.0 ​លីត្រ​​​​ ប្រើជា​ Bi-Turbo​​​ ជំនាន់ថ្មី  ប្រើនូវប្រអប់លេខ ​​​10វគ្គអូតូ ហើយកញ្ចប់តម្លៃប៉ុណ្ណេះ  យើងអាចទទួលបានកម្លាំងម៉ាស៊ីន ​213 ps និងកម្លាំងបង្វិលជុំ​ 500Nm ព្រមទាំងប្រព័ន្ធសុវត្ថិភាពដែលមានបច្ចេកវិទ្យាទំនើបៗ​​ ។

2023 Ford Ranger – Ford Cambodia​ដោយឡែកចំពោះFord Everest ស៊េរីឆ្នាំ​ 2023 នេះវិញ​​​ ជារថយន្តប្រភេទ SUV​ ដែលទើបតែប្រកាសចេញលក់នៅស្រុកខ្មែរកាលពីដើមខែមីនា​ ។ ​ Ford Everest  ត្រូវបាននាំចូលមកដល់ស្រុកខ្មែរមាន ២​​​ ម៉ូដែល Sport និង Titanium  ដែលមានតម្លៃ​ $69,900 និង​ $79,900 ។​ 

2023 Ford Everest Sport 01 - Paul Tan's Automotive News

គូសបញ្ជាក់ផងដែរថា​​​​ ចំពោះរោងចក្រដំឡើងរថយន្ត Ford​​ នឹងត្រូវចាប់ផ្តើមសម្ពោធនៅថ្ងៃទី ១៦​ ខែមិថុនា ឆ្នាំ ២០២២​ ខាងមុខនេះហើយ​ តាមបណ្ដោយផ្លូវជាតិលេខ៥​​ នេះបើយោងតាមសេចក្តី ប្រកាសចេញពីហ្វេសបុក​អាខោនផ្លូវការរបស់សាលាខេត្តពោធិ៍សាត់  ។ យ៉ាងណាមិញ ចំពោះការបោះទុន ២១លានដុល្លារ របស់ក្រុមហ៊ុន RMA Cambodia Co.,Ltd  ដោយគេរំពឹងថាអាចដំឡើងរថយន្តចាប់ពី​ 4500 ទៅ 6000 គ្រឿង ក្នុងមួយឆ្នាំ ព្រមទាំងផ្តល់ឱកាសការងារ ប្រមាណជាង ៥០០ នាក់​ ផងដែរ ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia