ដឹងទូទាំងពិភពលោក! មកស្គាល់ App និងវេបសាយ តាមដានជើងយន្តហោះផ្ទាល់ៗ ហោះចេញ ហោះចូល ឬហោះឆ្លងកាត់ដឹងទាំងអស់
ផែន ផាន់ណា
SEPTEMBER 21 2023
យានយន្ត
2.3 K views
1 min read

ដើម្បីផ្ដល់ភាពងាយស្រួល ដល់អ្នកដែលចង់តាមដានជើងយន្តហោះហើរផ្សេងៗ មិនថាយន្តហោះក្នុងស្រុក ឬក្រៅស្រុក ពេលនេះចាបខៀវសូមណែនាំ App និង Website សម្រាប់តាមដាននូវរាល់ការចុះចត ហោះចេញចូល ឬឆ្លងកាត់ប្រទេសផ្សេងៗ ដែលយើងអាចមើលដឹងបានផ្ទាល់ៗ ទោះបីជាកំពុងហោះនៅលើអាកាសក៏ដោយ។

Photo 2023 09 21 09 23 02

App នេះមានឈ្មោះថា flightradar24 ដែលក្នុងនោះដែរ គឺមានទាំង App និង Website។ មិនមានអ្វីស៊ាំញ៉ាំច្រើនទេ លោកអ្នកគ្រាន់តែចូលទៅទាញយក ឬចូលទៅក្នុងវេបសាយ នោះវានឹងបង្ហាញវត្តមានយន្តជាច្រើនគ្រឿងនៅលើផែនទីទូទាំងពិភពលោក ដោយក្នុងនោះនៅក្នុងប្រទេសកម្ពុជាយើងក៏អាចមើលដឹងផងដែរ។

សម្រាប់យន្តហោះដែលយើងអាចមើលឃើញនេះ គឺសុទ្ធសឹងតែជាជើងយន្តហោះដែលកំពុងហោះហើរ និងយន្តហោះខ្លះទៀតកំពុងចុះចតនៅក្នុងអាកាសយានដ្ឋាននៃប្រទេសណាមួយជាដើម។ ចូលមើលក្នុងវេបសាយផ្ទាល់ flightradar24 ឬទាញយក App ទាំងនៅលើ Android និង iOS

Capture.jpgរងររ

Capture.jpgងេរងេរ

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia