ករណីថ្មី! នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ឲ្យប្រុងប្រយ័ត្នពីទម្រង់បោកប្រាស់អនឡាញថ្មី ដោយក្លែងខ្លួនជាថ្នាក់ដឹកនាំសង្ឃ
ផែន ផាន់ណា
APRIL 2 2026
ឌីជីថល
49 views
1 min read

ក្ដៅៗ! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ដើម្បីក្រើនរំលឹកដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសាធារណជនទូទៅ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទម្រង់នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជនខិលខូចបានក្លែងបន្លំអត្តសញ្ញាណជាថ្នាក់ដឹកនាំសង្ឃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន កន្លងមកមានជនអនាមិកបានក្លែងបន្លំខ្លួនជាព្រះមន្ត្រីសង្ឃ ឬថ្នាក់ដឹកនាំគណៈសង្ឃនាយក ដោយបានធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទទៅកាន់ព្រះសង្ឃ ឬពុទ្ធបរិស័ទនានា។ ជនខិលខូចទាំងនោះបានប្រើប្រាស់ល្បិចបោកបញ្ឆោត និងលួងលោមឱ្យជនរងគ្រោះមានការជឿជាក់ ដើម្បីសុំបិណ្ឌបាតបច្ច័យ និងទាមទារឱ្យផ្ទេរប្រាក់ទៅឱ្យពួកគេ។ ជាថ្នូរមកវិញ ជនឆបោកបានសន្យាថានឹងផ្តល់ការតែងតាំងតួនាទី ឬទទួលបានមេដាយផ្សេងៗ ក្រោមលេសនៃការចូលរួមកសាងវត្តអារាម។

ជុំវិញករណីឆបោកនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានកំណត់មុខសញ្ញាជនសង្ស័យមួយចំនួនដែលពាក់ព័ន្ធរួចរាល់ហើយ ដើម្បីឈានទៅចាត់វិធានការតាមនីតិវិធីច្បាប់។660727471 1367398195420207 4419102176404710458 N

ទន្ទឹមនឹងនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវយ៉ាងទទូចដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ រួមទាំងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ សូមមេត្តាធ្វើការផ្ទៀងផ្ទាត់ និងបញ្ជាក់ព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងសម្រេចចិត្តជឿជាក់ និងធ្វើការផ្ទេរប្រាក់ចូលបច្ច័យបុណ្យណាមួយ ដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិ និងធ្លាក់ចូលក្នុងអន្ទាក់នៃជនទុច្ចរិតទាំងនេះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia