កុំប្រើឱ្យសោះ! នេះជាកម្មវិធីទាំង ៥ ដែលមានមេរោគច្រើនបំផុត ត្រូវលុបចេញពីទូរស័ព្ទភ្លាម
SOKLY - កូនផ្កាឈូក
OCTOBER 6 2025
គន្លឹះល្អៗ
648 views
2 mins read

យោងតាមការចុះផ្សាយរបស់គេហទំព័រ The Sun បានឱ្យដឹងថា Google បានប្រកាសពីការលុបកម្មវិធីសង្ស័យចេញពី Play Store ដើម្បីការពារគ្រោះថ្នាក់សន្តិសុខ ហើយខាងក្រោមនេះជាកម្មវិធីទាំង៥ ប្រភេទដែលអាចមានផ្ទុគមេរោគ(spyware Trojan) ច្រើនបំផុត៖

-កម្មវិធី VPN មិនស្គាល់ប្រភព៖ ឧទាហរណ៍ដូចជា SuperVPN, Snap VPN, TurboVPN ដែលធ្លាប់ត្រូវបានគេលុបចេញពី Play Store និង App Store ព្រោះតែ វាបានលួចទិន្នន័យរបស់អ្នកប្រើប្រាស់។

-កម្មវិធី ដែលអះអាងថាធ្វើឱ្យទូរស័ព្ទដើរលឿន (Phone Booster | RAM Cleaner) ឧទាហរណ៍ដូចជា Super Clean, Speed Booster, DU Speed Booster ដែលធ្លាប់ត្រូវបានគេលុបចេញពី Play Store និង App Store ព្រោះតែវាមានផ្សាយពាណិជ្ជកម្មខុសច្បាប់ ព្រមតាំងភ្ជាប់ជាមួយ Malware

-កម្មវិធី បម្លែងសំឡេង ដែលគ្មានប្រភពច្បាស់លាស់៖ ឧទាហរណ៍ដូចជា Voice changer with effects (ពីអ្នកអភិវឌ្ឍន៍មិនស្គាល់) ដែលមានបង្កប់នូវការអនុញ្ញាតឱ្យចូលគ្រប់គ្រង microphone និង camera ឬរូបភាពនៅក្នុង device ឬទូរស័ព្ទរបស់អ្នកប្រើប្រាស់។

-កម្មវិធី កាមេរ៉ា ឬកែរូបភាព បែបចម្លង៖ ឧទាហរណ៍ដូចជា Beauty Camera Plus ដែលធ្លាប់ត្រូវបានគេលុបចេញពី Play Store និង App Store ព្រោះតែ វាអាចឱ្យគេចូលលួច Access ទិន្នន័យរូបភាព។

-កម្មវិធី អំពីការវិនិយោគ៖ ឧទាហរណ៍ដូចជា កម្មវិធីចម្លងតម្លៃហ៊ុន/Trading App ដែលទាមទារឱ្យមានការបំពេញព័ត៌មានច្រើនខ្លាំងដើម្បីអាចប្រើប្រាស់បាន ជាហេតុឱ្យគេងាយលួចទិន្នន័យរបស់អ្នកប្រើប្រាស់។

គួរជម្រាបផងដែរថា បើទោះបីជាកម្មវិធីដែលស្ថិតក្នុងប្រភេទដែលបានលើកឡើងខាងលើ សុទ្ធសឹងតែត្រូវបានសម្អាតជាប្រចាំចេញពី Play Store និង App Store ក៏ពិតមែនក្ដី ក៏ប៉ុន្តែវានៅតែអាចកើតមានជាបន្តបន្ទាប់ ព្រោះក្រុមហ៊ុន Google និង Apple សុទ្ធសឹងតែបញ្ជាក់ថានឹងមានការបន្តតាមដានជាប្រចាំ។ ហេតុនេះហើយសូមបង្កើនការប្រុងប្រយ័ត្នចំពោះការទាញយកនូវកម្មវិធីមួយចំនួនដែលមិនច្បាស់ពីប្រភព ព្រោះវាអាចនាំឱ្យមានហានិភ័យចំពោះសុវត្ថិភាពព័ត៌មានរបស់លោកអ្នក។

ក្នុងនោះប្រសិនបើបងប្អូនទទួលរងនូវករណីក្លែងបន្លំ ឬឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia