យោងតាមអត្ថបទរបស់សារព័ត៌មានជប៉ុន Nikkei Asia បានចេញផ្សាយថា កម្ពុជាបានបិទមិនឱ្យអ្នកប្រើប្រាស់ចូលបាននូវវេបសាយជួញដូរគ្រីបតូចំនួន ១៦ វេបសាយ រួមទាំងវេបសាយផ្សារជួញដូរគ្រីបតូដ៏ធំបំផុតលើពិភពលោក Binance ផងដែរ។
យ៉ាងណាក៏ដោយសម្រាប់អ្នកប្រើប្រាស់មួយចំនួនបានលើកឡើងផងដែរថា ត្បិតតែមានការបិទមិនឱ្យចូលទៅលើវេបសាយបែបនោះមែនក៏ការប្រើប្រាស់ App មួយចំនួននៅអាចប្រើប្រាស់បានខ្លះៗដែរ។
Nikkei Asia បានធ្វើការបញ្ជាក់ជាមួយនឹងអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា ដោយវេបសាយជួញដូរគ្រីបតូទាំងនោះត្រូវបានបិទពិតមែន។
គូសបញ្ជាក់ផងដែរថា កន្លងមកធនាគារជាតិនៃកម្ពុជាធ្លាប់បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនទទួលស្គាល់ឧបករណ៍ Bitcoin និង ឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែល ជារូបិយបណ្ណ ឬ ជាឧបករណ៍ទូរទាត់ស្របច្បាប់នៅប្រទេសកម្ពុជាទេ។
សម្រាប់វេបសាយជួញដូរទ្រព្យឌីជីថលបច្ចុប្បន្នមានតែ RGX របស់ក្រុមហ៊ុន Royal Group មួយប៉ុណ្ណោះជាក្រុមហ៊ុនជួញដូរទ្រព្យឌីជីថល និងទទួលបានការអនុញ្ញាតដំបូងគេបង្អស់ជាផ្លូវការ ផ្លូវការពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
ប្រភព៖ Nikkei Asia