ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុន RMA (ខេមបូឌា) ម.ក ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវម៉ាករថយន្ត CHANGAN និង DEEPAL នៅប្រទេសកម្ពុជា បានប្រកាសនូវយុទ្ធនាការប្រូម៉ូសិនដ៏កក្រើកប្រចាំឆ្នាំ ក្រោមពាក្យស្លោក «ភ្ជុំនេះឡានក៏ថ្មី iPhone ក៏ថ្មី ឡូយហួស!» ជាមួយនឹងការបន្ថែមជូនកាដូពិសេសៗជាច្រើនមុខ មិនធ្លាប់មានពីមុនមក។
ការផ្តល់ជូនដ៏អស្ចារ្យនេះ រៀបចំឡើងយ៉ាងពិសេសដោយបែងចែកតាមម៉ូឌែលរថយន្តនីមួយៗ ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់៖
- ថែមជូនស្មាតហ្វូនស៊េរីទំនើប iPhone 18 Pro Max ចំនួន ១ គ្រឿងភ្លាមៗដោយឥតគិតថ្លៃ៖ សម្រាប់ការជាវរថយន្តម៉ូឌែល CHANGAN UNI-T, UNI-K, NEVO HUNTER E ព្រមទាំងរថយន្តអគ្គិសនី DEEPAL S07 និង DEEPAL L07។
- បញ្ចុះតម្លៃសាច់ប្រាក់ភ្លាមៗ ៩០០ ដុល្លារ៖ សម្រាប់ការជាវរថយន្ត CHANGAN Q05 និង CHANGAN CS55 PLUS រួមជាមួយការថែមជូនកម្រាលជើងរថយន្ត ១ ឈុត, ការបិទហ្វីមការពារតួរថយន្ត (Body Film) ១ ឈុត និងការបិទហ្វីមកញ្ចក់ការពារកម្ដៅថ្ងៃ (UV) ១ ឈុត។
- កញ្ចប់បន្ថែមពិសេស និងឱកាសឈ្នះប្រាក់រង្វាន់៖ សម្រាប់ការជាវរថយន្ត CHANGAN CS35 MAX, CHANGAN CS55 PLUS-All New និង DEEPAL S05 នឹងទទួលបានកម្រាលជើងរថយន្ត ១ ឈុត, ការបិទ Body Film ១ ឈុត, ការបិទ UV ១ ឈុត ព្រមទាំងសន្លឹកឆ្នោតផ្សងសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ សរុបជាទឹកប្រាក់ជិត ៥,០០០ ដុល្លារសហរដ្ឋអាមេរិក។
កម្មវិធីប្រូម៉ូសិនយក្សរដូវកាលភ្ជុំបិណ្ឌនេះ មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះតែប៉ុណ្ណោះ ខណៈដែលចំនួនផ្តល់ជូនមានកំណត់។
សម្រាប់ព័ត៌មានបន្ថែម និងការបើកបរសាកល្បង អតិថិជនអាចអញ្ជើញទៅកាន់បន្ទប់តាំងបង្ហាញផ្ទាល់ ឬទំនាក់ទំនងតាមរយៈទំព័រ Facebook Page ផ្លូវការរបស់ CHANGAN Cambodia និង DEEPAL Cambodia។
