AION Cambodia រកអ្នកឈ្នះរង្វាន់ឡាន AION UT ឃើញហើយ ពីកម្មវិធី “ទិញ AION ឈ្នះ AION”
Sakada Techie
•
OCTOBER 7 2026
•
PR
•
3 mins read
•

ក្រុមហ៊ុន AION Cambodia ដែលស្ថិតក្រោមក្រុមហ៊ុនមេ GAC Group និងនាំចូលចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន ហេង ហ៊ុយ បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ «AION Celebration the Win» នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី (Aeon 2)។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងឱឡារិក ជាមួយនឹងការប្រកាសលទ្ធផលចាប់ឆ្នោតស្វែងរកម្ចាស់រង្វាន់ធំរថយន្តអគ្គិសនី AION UT ចំនួន ១ គ្រឿង រួមទាំងរង្វាន់ iPad និងដំណើរកម្សាន្តទៅកាន់ទីក្រុងគ័ងចូវ ប្រទេសចិន សរុបចំនួន ១៦ កៅអី (៨ រង្វាន់) យ៉ាងសុក្រឹត និងតម្លាភាពបំផុត។

កម្មវិធីនេះទទួលបានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកអគ្គនាយក ម៉េង ហេង ដែលជាអគ្គនាយកក្រុមហ៊ុន ហេង ហ៊ុយ និង AION Hyptec Cambodia ព្រមទាំងមានការចូលរួមពីតារាសម្ដែងជើងចាស់អ្នកនាង លី ម៉ារីណា កំពូលតារាចម្រៀងកញ្ញា សុខ ពិសី លោក សុខ រក្សា រួមជាមួយក្រុមពិធីករ 3Fun ក៏ដូចជាវត្តមានយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន។

Photo 2026 10 07 10.39.07

ក្នុងឱកាសនោះ លោកអគ្គនាយកក្រុមហ៊ុនបានចែករំលែកនូវដំណើរជីវិត និងប្រវត្តិនៃការតស៊ូជាង ២០ ឆ្នាំ ពីកូនអ្នកខេត្តបាត់ដំបង រហូតកសាងអាជីវកម្មរថយន្តឱ្យរីកចម្រើន និងទទួលបានទំនុកចិត្តនាំយកប្រេនរថយន្តអគ្គិសនីឈានមុខគេលើគុណភាពជាប់ៗគ្នាពីប្រទេសចិនមកកាន់ទីផ្សារកម្ពុជា។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំលើភាពស្មោះត្រង់ ការទទួលខុសត្រូវចំពោះអតិថិជន និងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីស្អាត និងសន្សំសំចៃខ្ពស់។

ក្រៅពីការចាប់រង្វាន់ធំរថយន្ត AION UT ក្រុមហ៊ុនក៏បានបង្ហាញនូវបច្ចេកវិទ្យាស្នូលលេចធ្លោ ដូចជា Magazine Battery 2.0 ដែលធន់នឹងកម្ដៅខ្ពស់ មិនងាយឆ្លង ឬផ្ទុះឆេះ និងផ្ដល់សុវត្ថិភាពខ្ពស់បំផុត។ បច្ចុប្បន្ន AION Cambodia មានវត្តមានរថយន្តចម្រុះជម្រើសរហូតដល់ ១៩ ម៉ូដែល រួមទាំងរថយន្តអគ្គិសនីប្រណិត Hyptec HT និងម៉ូដែលលក់ដាច់ខ្លាំងដែលប្រើបច្ចេកវិទ្យាអគ្គិសនីសុទ្ធ និង REEV (Range Extended EV) អាចបើកបរចម្ងាយឆ្ងាយរហូតដល់ជាង ១ ២០០ គីឡូម៉ែត្រ។

Photo 2026 10 07 10.46.11

ទន្ទឹមនឹងភាពជោគជ័យនេះ ក្រុមហ៊ុន AION Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តរបស់សមាជិកគ្រួសារ AION Family ទាំងអស់ និងបានបន្តផ្ដល់ជូនការធានាអាគុយមួយជីវិត សេវាកម្មជួសជុល និងថែទាំរហូតដល់ ៨ ឆ្នាំ ព្រមទាំងកម្មវិធីបង់រំលស់អនុគ្រោះពិសេស ដើម្បីឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចទទួលបានបទពិសោធន៍បើកបរដ៏ទំនើប សុវត្ថិភាព និងស៊ីវិល័យ។

យ៉ាងណាត្បិតថាឱកាសឈ្នះរថយន្តលើកទី១ នេះបានបញ្ចប់ទៅក៏ពិតមែន បងប្អូនអតិថិជនរបស់ AION Cambodia នៅតែមានឱកាសក្នុងការទទួលបានឱកាសឈ្នះរថយន្តជាលើកទីពីរ “BUY AION WIN AION 2.0” ដោយលើកនេះក្រុមហ៊ុនបានដាក់រង្វាន់រថយន្តរហូតដល់ទៅ ២គ្រឿងឯណោះ មានរថយន្ត AION i60 និង រថយន្ត AION UT ហើយកាន់តែពិសេសបន្ថែមទៀត នៅមានរង្វាន់ជាច្រើនទៀតសរុប ៣០រង្វាន់ដូចជា iPhone 18 Pro Max ចំនួន ៣ គ្រឿង iPad ៥គ្រឿង និង មាសសន្លឹក ២០ សន្លឹកផងដែរ ដោយអាចនិយាយបានថាជាយីហោរថយន្តដំបូងបង្អស់នៅកម្ពុជាដែលចែករង្វាន់មហាសាលដល់កម្រិតនេះ។

សម្រាប់ព័ត៌មានបន្ថែម និងការបើកបរសាកល្បង សូមទាក់ទងមកកាន់ទូរស័ព្ទលេខ 061 933 333 ឬតាមដានបណ្ដាញសង្គមផ្លូវការ AION Cambodia។

Photo 2026 10 07 10.51.09

Photo 2026 10 07 10.51.37

Photo 2026 10 07 10.52.03

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia