នៅក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មលំដាប់អន្តរជាតិ FOOD TECH & CAMBUILD 2026 ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រុមហ៊ុន POS Electronics បានចូលរួមដាក់តាំងបង្ហាញផលិតផល ឧបករណ៍ និងដំណោះស្រាយបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុតរបស់ខ្លួន ដើម្បីជួយជំរុញការធ្វើបរិវត្តកម្មឌីជីថល និងលើកកម្ពស់ស្តង់ដាគ្រប់គ្រងអាជីវកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួល។

នៅក្នុងស្តង់ពិព័រណ៍លេខ C062 ក្រុមហ៊ុន POS Electronics បានរៀបចំការតាំងបង្ហាញ និងផ្ដល់ឱកាសឱ្យម្ចាស់អាជីវកម្មបានទស្សនា និងសាកល្បងផ្ទាល់នូវឧបករណ៍បច្ចេកវិទ្យាទំនើបៗជាច្រើន រួមមាន៖
១. ម៉ាស៊ីនគិតលុយ POS Hardware Solutions ម៉ាក POSWELL៖ ម៉ាស៊ីនគិតលុយទំនើបជំនាន់ថ្មី ដែលមានទាំងប្រភេទអេក្រង់ទោល និងអេក្រង់ភ្លោះ ។ អេក្រង់ទីពីរសម្រាប់អតិថិជន ជួយបង្ហាញព័ត៌មានទំនិញ តម្លៃ និងផ្ទាំងស្កេនទូទាត់ប្រាក់ KHQR បានយ៉ាងច្បាស់លាស់។ ប្រព័ន្ធដំណើរការរហ័ស រលូន ងាយស្រួលគ្រប់គ្រងការលក់ ប្រព័ន្ធគ្រប់គ្រងស្តុកទំនិញ និងការទាញរបាយការណ៍ហិរញ្ញវត្ថុលម្អិត ដែលឆ្លើយតបយ៉ាងល្អឥតខ្ចោះចំពោះហាងទំនិញ ផ្សារទំនើប ភោជនីយដ្ឋាន និងហាងកាហ្វេ។

២. ម៉ាស៊ីន POS ចល័តឆ្លាតវៃ៖ ឧបករណ៍គិតលុយ និងចេញវិក្កយបត្រតាមទូរស័ព្ទដៃ/Tablet ដំណើរការដោយប្រព័ន្ធ Android ដែលមានភ្ជាប់មកជាមួយម៉ាស៊ីនព្រីនបង្កាន់ដៃក្នុងខ្លួន និងក្បាលស្កេនបាកូដ/QR Code រហ័ស។ ឧបករណ៍នេះជួយឱ្យបុគ្គលិកអាចដើរទទួលការកុម្ម៉ង់ពីភ្ញៀវផ្ទាល់ដល់តុ ព្រមទាំងទទួលការទូទាត់ប្រាក់ និងព្រីនវិក្កយបត្របានភ្លាមៗ កាត់បន្ថយការកកស្ទះ និងបង្កើនល្បឿនសេវាកម្ម។
៣. គ្រឿងបរិក្ខារ និងឧបករណ៍បច្ចេកវិទ្យាផ្គួបបន្ថែម៖ ការផ្គត់ផ្គង់នូវគ្រឿងបរិក្ខារស្ដង់ដាគុណភាពខ្ពស់ រួមមាន ម៉ាស៊ីនព្រីនបង្កាន់ដៃកម្ដៅ (Thermal Receipt Printer) ម៉ាកល្បីៗដូចជា Zywell ដែលដំណើរការព្រីនបានលឿន ស្ងាត់ និងមានភាពធន់ខ្ពស់, ក្បាលស្កេនបាកូដ និង QR Code (1D/2D Barcode/QR Scanner) ដែលស្កេនបានរហ័សទោះបីជាកូដស្រអាប់, កេសដាក់ប្រាក់សុវត្ថិភាព ព្រមទាំងក្រដាសព្រីនវិក្កយបត្រគ្រប់ទំហំ និងស្ដង់ដា។
៤. ប្រព័ន្ធសោរទ្វារឆ្លាតវៃ៖ ដំណោះស្រាយសន្តិសុខ និងសុវត្ថិភាពបច្ចេកវិទ្យាឆ្លាតវៃ ផ្តល់នូវជម្រើសដោះសោរច្រើនបែបបទដូចជា ស្កេនស្នាមម្រាម, លេខកូដសម្ងាត់, កាតឆ្លាតវៃ (RFID Smart Card), កូនសោរមេកានិច និងការបញ្ជាពីចម្ងាយតាមទូរស័ព្ទដៃដែលស័ក្តិសមបំផុតសម្រាប់សណ្ឋាគារ ខុនដូ អាផាតមិន បុរី និងការិយាល័យទំនើប។



ការចូលរួមរបស់ POS Electronics នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ FOOD TECH & CAMBUILD 2026 នេះ បានផ្តល់ឱកាសយ៉ាងល្អសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច មធ្យម និងធំ (MSMEs) ក្នុងការស្វែងយល់ផ្ទាល់ពីដំណើរការនៃប្រព័ន្ធគ្រប់គ្រងការលក់ដ៏ឆ្លាតវៃ ដែលជួយដោះស្រាយបញ្ហាប្រឈមធំៗរបស់អាជីវកម្ម៖
• បង្កើនល្បឿនសេវាកម្ម និងប្រសិទ្ធភាពការងារ៖ កាត់បន្ថយពេលវេលារង់ចាំរបស់អតិថិជនក្នុងដំណើរការកុម្ម៉ង់ និងទូទាត់ប្រាក់ ធ្វើឱ្យប្រតិបត្តិការហាងប្រព្រឹត្តទៅដោយរលូន។
• ទប់ស្កាត់ការបាត់បង់ និងបង្កើនតម្លាភាព៖ ប្រព័ន្ធតាមដានស្តុកទំនិញ និងលំហូរសាច់ប្រាក់ដោយស្វ័យប្រវត្តិ ជួយលុបបំបាត់កំហុសឆ្គងពីការកត់ត្រាដោយដៃ និងការពារការបាត់បង់ថវិកា។
• គាំទ្រការទូទាត់បែបឌីជីថល៖ សម្រួលការទូទាត់រហ័សតាម KHQR និងបច្ចេកវិទ្យាទូទាត់អេឡិចត្រូនិក ឆ្លើយតបទៅនឹងការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល។
• ការសម្រេចចិត្តផ្អែកលើទិន្នន័យជាក់ស្តែង៖ ប្រព័ន្ធរបាយការណ៍លក់ស្វ័យប្រវត្តិនឹងផ្តល់នូវទិន្នន័យចំណូល-ចំណាយ និងស្ថិតិមុខទំនិញលក់ដាច់បំផុត ដើម្បីឱ្យម្ចាស់អាជីវកម្មរៀបចំយុទ្ធសាស្ត្រលក់កាន់តែចំគោលដៅ។


សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សេវាកម្ម ឬការប្រឹក្សាយោបល់លើប្រព័ន្ធគ្រប់គ្រងអាជីវកម្ម សូម ទាក់ទងមកកាន់៖
• ទំព័រហ្វេសប៊ុកផ្លូវការ (Facebook)៖ POS Electronics

