២០២៣ មកស្គាល់ប្រទេសទាំង៦ ដែលអាចរកលុយបានពី TikTok ដូចវីដេអូខ្លីលើ YouTube
Navasiri Morm
NOVEMBER 22 2022
គន្លឹះល្អៗ
450 views
1 min read

បច្ចុប្បន្ននេះ TikTok បានក្លាយជាផ្លាតហ្វមមួយដែលមានអ្នកទស្សនាវីដេអូច្រើនមិនចាញ់ Youtube ឡើយ។ ហើយកាលពីឆ្នាំ២០២១កន្លងទៅ TikTok បានទម្លាក់លុយ ៧០លានដុល្លារ បង្កើតកម្មវិធីមួយដែលមានឈ្មោះថា «Creator Fund» បើកឱ្យអ្នកផលិតវីដេអូ (Creator) អាចរកលុយបានដូច Youtube ដែរ។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន TikTok។

ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ​ មានប្រទេសចំនួន៦ រួមមានអាមេរិក, អង់គ្លេស, បារាំង, អាល្លឺម៉ង់, អេស្ប៉ាញ និងអ៊ីតាលី បានក្លាយជាប្រទេសដំបូងគេបំផុតដែលអាចរកលុយបានពីកម្មវិធី «Creator Fund» នេះ។

ដើម្បីអាចរកលុយពី TikTok បាន គឺត្រូវមានលក្ខណ្ឌមួយចំនួនដូចខាងក្រោម៖

  • មានអាយុ១៨ឆ្នាំ
  • មានអ្នក Followers យ៉ាងតិចច ១០០០០
  • មានអ្នកមើលវីដេអូ ១០០០០០ដង ក្នុងរយៈពេល៣០ថ្ងៃ (១ខែ)
  • ជាអ្នករស់នៅក្នុងប្រទេសទាំង៦ ខាងលើ
  • ជាគនណី ដែលត្រូវជាមួយនឹងគោលការណ៍ច្បាប់ផ្សេងៗរបស់ TikTok។

គួរជម្រាបផងដែរថា TikTok បានប្ដេជ្ញាថា នឹងទម្លាក់ប្រាក់ប្រមាណ ៣១៥ លានដុល្លារទៀតចូលទៅក្នុងកម្មវិធី «Creator Fund» នេះ។ យ៉ាងណាមិញ បច្ចុប្បន្ននេះទើបតែមានប្រទេសចំនួន ៦តែប៉ុណ្ណោះដែលមានសិទ្ធិរកលុយពី TikTok។ ប៉ុន្ដែយ៉ាងណាក៏ដោយ គេរំពឹងថាក្នុងពេលឆាប់ៗខាងមុខនេះ TikTok អាចនឹងបើកឱ្យប្រទេសដទៃជាច្រើនទៀត អាចរកលុយបានពីកម្មវិធីនេះផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia