បើកអត់ចេញកុំឆ្ងល់! ChatGPT, X និងវេបសាយ១ចំនួនធំ គាំងអត់ដំណើរការព្រោះមូលហេតុនេះ
SOKLY - កូនផ្កាឈូក
NOVEMBER 18 2025
ឌីជីថល
800 views
1 min read

យោងតាមប្រភពព័ត៌មានពីបណ្ដាញ Reuters បានឱ្យដឹងថា ថ្មីៗនេះបណ្ដាលវេបសាយសំខាន់ៗរួមមានដូចជា ChatGPT  និង វេទិកា X រួមទាំងគេហទំព័រធំៗដទៃទៀត បើកដំណើរការលែងបានភ្លាមៗ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភពដដែលបានឱ្យដឹងថា ការជាប់គាំងនេះគឺបណ្ដាលមកពី ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធបណ្តាញ Cloudflare (NET.N) ដែលជាអ្នកគ្រប់គ្រង ១ភាគ៥នៃចរាចរគេហទំព័រនៅលើពិភពលោក បានចាប់ផ្តើមបើកការស៊ើបអង្កេតការរិចរិលនៃសេវាកម្មខាងក្នុងរបស់ខ្លួន។

អ្នកតំណាងក្រុមហ៊ុន Cloudflare បានលើកឡើងថា «យើងបានឃើញការកើនឡើងនៃចរាចរណ៍មិនធម្មតាចំពោះសេវាកម្មមួយរបស់ Cloudflare»។ ហេតុនេះហើយទើបគេបើកការស៊ើបអង្កេតភ្លាមៗ។

យ៉ាងណាមិញប្រការនេះក៏បានបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់ជុំវិញពិភពលោក ដោយសារតែមានការជាប់គាំងនូវវេបសាយនិងកម្មវិធីធំៗមួយចំនួនដូចជា Canva, X, Grindr និង ChatGPT ជាដើម។

គួរជម្រាបផងដែរថា ពេលនេះ Cloudflare បានដាក់ពង្រាយការជួសជុល និងព្យាយាមពន្លឿនការដោះស្រាយចំពោះបញ្ហាខាងលើ ដើម្បីកាត់បន្ថយការចលាចលជាសកលដែលមិនបានរំពឹងទុកមួយនេះ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia