ក្នុងយុគសម័យឌីជីថល ហេកឃ័រ ឬជនខិលខូច តែងបង្កប់មេរោគដ៏សាហាវក្នុងកម្មវិធីទូរស័ព្ទដែលមើលទៅហាក់ដូចជាធម្មតា គ្មានអ្វីគួរឱ្យសង្ស័យ ប៉ុន្តែវាគ្រោះថ្នាក់បំផុតអាចលួចយកព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន និងទិន្នន័យហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់។
ខាងក្រោមនេះ គឺជាកម្មវិធីទាំង ៥ ដែលមានហានិភ័យខ្ពស់ខ្លាំងដែលអ្នកត្រូវលុបចេញពីទូរស័ព្ទ ឬប្រុងប្រយ័ត្ន៖
២/. កម្មវិធីពិល (Flashlight Apps)
៣/. កម្មវិធីកាមេរ៉ា (Camera Apps)
៤/. VPN ឥតគិតថ្លៃ (Free VPNs)
៥/. កម្មវិធីកែរូបថត (Photo Editors) ឬ កម្មវិធីបង្កើនល្បឿនទូរស័ព្ទ ជាដើម។
ចំពោះប្រតិបត្តិការ កម្មវិធីក្លែងបន្លំទាំងនេះបានប្រើល្បិចបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យអនុញ្ញាតសិទ្ធិចូលប្រើប្រាស់ (Permissions) ដូចជាការអានសារ SMS ការចូលមើលបញ្ជីទំនាក់ទំនង ឬការប្រើប្រាស់ Accessibility Services របស់ទូរស័ព្ទ។ នៅពេលដែលមេរោគទទួលបានសិទ្ធិទាំងនេះ វានឹងអាចលួចអានលេខកូដសម្ងាត់ OTP (One-Time Password) ដែលធនាគារផ្ញើមក ដើម្បីបញ្ជាក់ប្រតិបត្តិការ ឬអាចលួចយកព័ត៌មាន Logins នៃគណនីធនាគាររបស់អ្នកតែម្ដង ខណៈគណនីសន្សំរបស់អ្នកអាចនឹងប្រឈមនឹងការបាត់បង់លុយយ៉ាងឆាប់រហ័ស និងមិនអាចយកមកវិញបាន។
យ៉ាងណាមិញ ដើម្បីធានាសុវត្ថិភាព លោកអ្នកគួរតែអនុវត្តនូវគោលការណ៍សំខាន់ៗមួយចំនួន។ ត្រូវចាំថា គន្លឹះសំខាន់គឺការទាញយកតែពី App Store ផ្លូវការ (សម្រាប់ iOS) ឬ Google Play Store (សម្រាប់ Android) ប៉ុណ្ណោះ។ មុននឹងចុចប៊ូតុង Install ត្រូវចំណាយពេលបន្តិចពិនិត្យមើលអ្នកបង្កើតកម្មវិធី (Developer) ចំនួនអ្នកទាញយក (Downloads) និងការវាយតម្លៃ (Reviews) របស់អ្នកប្រើប្រាស់ផ្សេងទៀត។ ជាពិសេស ត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពីសិទ្ធិដែលកម្មវិធីនោះទាមទារ ដើម្បីធានាថាវាមិនស្នើសុំសិទ្ធិចូលប្រើទិន្នន័យសំខាន់ៗរបស់អ្នកហួសពីអ្វីដែលវាត្រូវការនោះទេ៕

