មិនលក់ទេ! ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវរក្សាទុកសម្រាប់ធ្វើរឿងធំ២នេះ
SOKLY - កូនផ្កាឈូក
NOVEMBER 18 2025
ឌីជីថល
530 views
1 min read

ថ្លែងក្នុងពិធីសម្ពោធដាក់សំណើរការព្រលានយន្តហោះអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនលក់ទៅឱ្យឯកជនជាដាច់ខាត គឺទុកជាកន្លែងរបស់រដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។

សម្តេចបវរធិបតីបានថ្លែងច្បាស់ៗយ៉ាងដូច្នេះថា «មានការលើកឡើងថាស្នើសុំគំនិតអភិវឌ្ឍន៍ផ្សេងៗ តែខ្ញុំមិនទទួលទេ»។ ផ្ទុយទៅវិញ គឺរដ្ឋាភិបាលទុកព្រលានយន្តហោះចាស់នេះសម្រាប់ធ្វើរឿងសំខាន់ពីរយ៉ាងរួមមានដូចជា៖

ទី១-ធ្វើជាពីសបម្រុង៖ បម្រុងទុកសម្រាប់ចុះចតយន្តហោះម្តងម្កាល (នៅពេល មានកកស្ទះឬមានហានិភ័យ នៅព្រលានយន្តហោះថ្មី)។

ទី២-ធ្វើជាសួនសាធារណៈ៖ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដូចជាកន្លែងសម្រាប់លំហែកាយ ឬហាត់កីឡាជាដើម។

គួរជម្រាបផងដែរថា សម្តេចបវរធិបតីបានបន្ថែមថា ក្រុមងារនឹងធ្វើការរៀបចំផ្លូវសម្រាប់ដើរ និងដាំដើមឈើនៅតាមមាត់ទឹកដែលមានស្រាប់។ ចំពោះអគារដែលមានស្រាប់ នោះរដ្ឋធ្វើការគិតគូរពីសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ចមួយចំនួន ដើម្បីយកចំណូលទៅចិញ្ចឹមការថែទាំព្រលានយន្តហោះទាំងមូល ដែលមិនលក់ឱ្យឯកជននោះទេ គឺជារបស់រដ្ឋ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia