អេមខ្លាំង! Bose Professional ទើបចេញឧបករណ៍បំពងសម្លេងថ្មី ShowTime SK12 សម្លេងកាន់តែពិរោះជាងមុន
SOKLY - កូនផ្កាឈូក
NOVEMBER 18 2025
PR
3 mins read

នៅពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនKKHT Trading Co.,Ltd.បានរៀបចំកម្មវិធីដ៏ពិសេសមួយគឺ ការបើកសម្ពោធនូវ ឧបករណ៍បំពងសម្លេង (Loudspeaker) ស៊េរីថ្មី ដែលមានឈ្មោះថា «Bose Professional ShowTime SK12» នៅក្នុងសណ្ឋាគារ FairField by Marriott Phnom Penh ដោយមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ។

Img 2495

Bose Professional ShowTime SK12 គឺជាឧបករណ៍បំពងសម្លេង(Loudspeaker) សម្រាប់ប្រើប្រាស់ Indoor ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់បន្ទប់ KTV ឬខារ៉ាអូខេបែបអាជីវកម្ម។

ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធផលិតផលថ្មី សរសើរនិងពេញចិត្តយ៉ាងខ្លាំង ដោយម៉ូដែលថ្មីមួយនេះភ្ជាប់មកនូវលក្ខណៈពិសេសជាច្រើន ដូចជា៖

Att.n Si Cw Xys Ib9 Ax7y I1 T K8 Siheu Ex7q My Ym Esq B V0

ទី១.ShowTime SK12 ត្រូវបានរចនា  និងកំណត់Tuning តម្រូវយ៉ាងពិសេសសម្រាប់កម្មវិធីខារ៉ាអូខេ ដើម្បីផ្តល់នូវគុណភាពសម្លេងច្បាស់ល្អ និងភាពស៊ីសង្វាក់គ្នានៃសម្លេងច្រៀង។ វាមានការជម្រុញសម្លេង Midrange Boost ដែលធ្វើឱ្យការច្រៀងកាន់តែងាយស្រួល និងពិរោះ។

ទី២. ឧបករណ៍បំពងសម្លេង Woofer (បាស់) មានទំហំ12Inch ជាប្រភេទPassive 2 way full-range speaker សម្រាប់ផ្តល់សម្លេងបាស់ពិរោះពេញបន្ទប់។

ទី៣. High Frequency Driver (សម្លេង Treble/ខ្ពស់): ប្រើប្រាស់ Bose Professional EMB2S compression driver ដែលមានគុណភាពខ្ពស់ ដើម្បីផ្តល់នូវភាពច្បាស់លាស់នៃគុណភាពសម្លេងច្រៀង។

ទី៤. កម្លាំងថាមពល Power Handling: 600W – 2400W និងកម្រិតសម្លេងខ្ពស់បំផុត SPL (Peak): រហូតដល់ 132dB, សម្លេងផ្ទៃគ្របដណ្តប់បាន 90ដឺក្រេ(ផ្តេក) និង 60ដឺក្រេ(បញ្ឈរ) ធានានូវការចែកចាយសម្លេងស្មើគ្នា មិនថាដំឡើងផ្តេកឬបញ្ឈរក៏ដោយ។

ទី៥. នៅពីក្រោយSpeaker  មានឌុយ Neutrik® speakON® NL4MP ចំនួនពីរ ដើម្បីធានាការតភ្ជាប់ទៅកាន់ Amplifier បានរហ័ស និងជឿជាក់។  

ទី៦. អាចប្រើវីស M8 threaded inserts ដែលអាចដំឡើងបានទាំងបញ្ឈរ ឬផ្ដេក។ ថែមទាំងអាច ប្រើដោតជើងទម្រ (pole-mount adapter) ទំហំ 35mm សម្រាប់ការប្រើប្រាស់ជាលក្ខណៈចល័ត។

Img 2497

Bose Professional ShowTime SK12 ជាប្រព័ន្ធខារ៉ាអូខេលំដាប់ខ្ពស់សក្ដិសមបំផុតសម្រាប់ការ ប្រើក្នុងKTV ភោជនីយដ្ឋាន បារ ឬ ក្លឹបកំសាន្ត ឬប្រើក្នុងគ្រួសារ  បន្ទប់កម្សាន្តKaraoke ឬបន្ទប់ប្រជុំផ្សេងៗជាច្រើនប្រភេទ។

គួរជម្រាបផងដែរថា ក្រៅពីការដាក់សម្ពោធនូវផលិតផលថ្មីBose Showtime SK12 ក្រុមហ៊ុនKKHT Trading Co.,Ltd.  ក៏បានដាក់តាំងបង្ហាញផលិតផលBose Professional ជាច្រើនប្រភេទ ដូចជា Portable PA System L1 Pro Family LoudSpeaker, FreeSpace & DesignMax Ceiling LoudSpeaker & Surface-Mount LoudSpeaker, Pendant LoudSpeaker ជាច្រើនម៉ូដែល ជាពិសេសក៏មានជាប្រភេទ Bose Amplifiers ស៊េរីថ្មី Veritas Amplifiers និងផលិតផល Commercial Sound Processors សម្រាប់តភ្ជាប់ជាមួយឧបករណ៍បំពងសម្លេងម៉ាក Bose។ គ្រប់ផលិតផលBoseទាំងអស់គឺមានផ្តល់ជូនការធានាយ៉ាងត្រឹមត្រូវពី Bose Official រយៈពេល2ឆ្នាំ។

Img 2498

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ ត្រូវការព័ត៌មានលម្អិតចង់ស្វែងយល់បន្ថែម ឬចង់ជាវយកទៅប្រើប្រាស់ ឬដាក់តាមគម្រោងអគារផ្សេងៗ សូមទំនាក់ទំនងដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ 099888775 , Telegram: https://t.me/bosecambodia និង Page ផ្លូវការ Bose Pro Audio Cambodia

Img 2499

Img 2496

Img 2500

Img 2506

Img 2505

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia